មក​ស្គាល់​ ជើង​ឯក​ទាំង​អស់​ក្នុង​ព្រឹត្តិការណ៍​ Asian Cup

  • 2019-01-11 11:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ Asian Cup ជា​ព្រឹត្តិការណ៍​ដែល​បង្កើត​ក្នុង​ឆ្នាំ ១៩៥៦ និង​ ជា​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​ទ្វីប​ចំណាស់​ជាង​គេ​បន្ទាប់​ពី Copa America ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩១៦។ តាំង​ពី​បង្កើត​មក​ ពាន​មួយ​នេះ មាន​ជើង​ឯក​តែ ៨​ប្រទេស​ប៉ុណ្ណោះ។ ប្រទេស​ទាំង​នោះ​មាន​ដូច​ជា​៖

១. ប្រទេស​ជប៉ុន៖ ឈ្នះ​ ៤​ដង​ គឺ​នៅ​ឆ្នាំ ១៩៩២, ២០០០, ២០០៤, ២០១១។

២. ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​៖ ឈ្នះ​ ៣​ដង​ គឺ​នៅ​ឆ្នាំ ១៩៨៤, ១៩៨៨, ១៩៩៦។

៣. ប្រទេស​អ៊ីរ៉ង់៖ ឈ្នះ​ ៣​ដង​ គឺ​នៅ​ឆ្នាំ ១៩៦៨, ១៩៧២, ១៩៧៦។

៤. ប្រទេស​កូរ៉េ​ខាង​ត្បូង​៖ ឈ្នះ​ ២​ដង​គឺ​នៅ​ឆ្នាំ ១៩៥៦, ១៩៦០។

៥. ប្រទេស​អ៊ីស្រាអែល​៖ ឈ្នះ ១​ដង​គឺ​នៅ​ឆ្នាំ ១៩៦៤។

៦. ប្រទេស​គុយវ៉ែត៖ ឈ្នះ ១​ដង​គឺ​នៅ​ឆ្នាំ ១៩៨០។

៧. ប្រទេស​អ៊ីរ៉ាក់​៖ ឈ្នះ ១​ដង​គឺ​នៅ​ឆ្នាំ ២០០៧។

៨. ប្រទេស​អូស្ត្រាលី៖ ឈ្នះ​ ១​ដង​គឺ​នៅ​ឆ្នាំ ២០១៥៕


ប្រភព៖ worldfootball   ប្រែ​សម្រួល៖ ហ៊ីម រស្មី