Lovren ត្រូវ​បាន​ពិន័យ​ដោយ UEFA ក្រោយ​ពី​ការ​ផុស​វីដេអូ​ប្រមាថ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​

  • 2019-01-11 12:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាព​បាល់ទាត់​អឺរ៉ុប​ហៅ​កាត់​ថា​ UEFA បាន​ពិន័យ​ខ្សែ​ការពារ​ក្រូអាត​ Dejan Lovren ដោយ​ហាម​មិន​ឲ្យ​ចូល​លេង​ក្នុង​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ និង​ អាហ្សេបៃហ្សង់​ដែល​ជា​ប្រកួត​បើកឆក​នៃ​វគ្គ​ជម្រុះ​ Euro 2020 នៅ​ខែ​មីនា ដោយ​សារ​ការ​ផុស​វីដេអូ​ប្រមាថ​អេស្ប៉ាញ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។

ក្នុង​វីដេអូ Instagram នោះ Lovren បាន​អួត​ពី​ការ​ដែល​ខ្លួន​បាន​អុក​ខ្សែ​ការពារ​ Real Madrid កីឡាករ​ Sergio Ramos មួយ​កែង​ដៃ​ និង​ និយាយ​ប្រមាថ​ក្រុម​អេស្ប៉ាញ​ក្រោយ​ការ​ប្រកួត​រវាង​ក្រូអាត​ និង​ អេស្ប៉ាញ ដែល​ពេល​នោះ​ក្រូអាត​បាន​ឈ្នះ​ក្នុង​លទ្ធផល​ ៣-២។

Lovren ក្រោយ​ការ​ប្រកួត​នោះ​ក៏​បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ក្រុម​អេស្ប៉ាញ​ជា​ក្រុម​ឈ្លើយ​លើ​ទីលាន​ និង​ ជា​អ្នក​ចាញ់​ដ៏​អន់​មួយ។

ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ Dejan Lovren បាន​បង្ហាញ​ខ្លួន​បាន​ ៤៦​ដង និង​ រក​គ្រាប់​បាល់​បាន​ ២​គ្រាប់​តាំង​ពី​ឆ្នាំ ២០០៩​មក​។ ​ វិដេអូ​របស់​ Lovren ដែល​បាន​ប្រមាថ​ក្រុម​អេស្ប៉ាញ៖៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម