មណ្ឌលតាកែវនៃព្រឹត្តិការណ៍ Tiger Street Football Festival 2019 មកដល់ហើយ
- 2019-01-12 00:31:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មណ្ឌលតាកែវនៃព្រឹត្តិការណ៍ Tiger Street Football Festival 2019 មកដល់ហើយ
ចន្លោះមិនឃើញ
ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football Festival 2019 បានរំកិលខ្លួនមកដល់មណ្ឌលទី២ ហើយ ដែលជាមណ្ឌលថ្មីនេះ នឹងធ្វើសន្និសីទកាសែតចាប់គូប្រកួតនាម៉ោង ២ ដល់ម៉ោង ៤ រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នៅទីរួមខេត្តតាកែវ។
ការប្រកួត នៃព្រឹត្តិការណ៍ខាងលើ នឹងចាប់ផ្ដើមដំណើរការក្នុងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ពេញមួយថ្ងៃតែម្ដង ដើម្បីស្វែងរកក្រុមខ្លាំងឡើងមកប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រនៅភ្នំពេញ ដើម្បីប្រជែងយកជយលាភី ដែលមានប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក។ មណ្ឌលនេះក្រុមខេត្ត តាកែវ ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។
ជាងនេះទៅទៀតនាពេលរាត្រីក៏មានការប្រគំតន្ត្រី ដែលមានការចូលរួមដោយតារាចម្រៀងល្បីៗ របស់ផលិតកម្ម ហង្សមាស ដូចជាលោក ព្រាប សុវត្តិ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា វីឌីណែត លោក ដួង វីរៈសិទ្ធ លោក ឃុន វុត្ថា និង DJ Maily ជាដើម។ សម្រាប់ការប្រកួត និងការប្រគំតន្ត្រី ក៏មានការផ្សាយផ្ទាល់នៅលើ Page ផ្លូវការរបស់ Tiger Beerនិងទូរទស្សន៍ ហង្សមាសផងដែរ។
ជយលាភីប្រចាំមណ្ឌលខេត្តតាកែវ៖
ក្រុមលេខ១៖ ១ ០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៧០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ៣៥០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១៥០ ដុល្លារអាមេរិក
ក្រុមជយលាភីទូទាំងប្រទេស
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ក្រោយពេលបញ្ចប់នៅខេត្តតាកែវគឺ៖
មណ្ឌល ខេត្តកំពង់ស្ពឺ ៖ មណ្ឌលនេះក្រុមខេត្តកំពង់ស្ពឺ ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២០ ខែមករា។
មណ្ឌល ខេត្តបាត់ដំបង ៖ មណ្ឌលនេះក្រុមខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២៦ ២៦ ខែមករា។
មណ្ឌល ក្រុងប៉ោយប៉ែត ៖ មណ្ឌលនេះក្រុមខេត្តក្រុងប៉ោយប៉ែត ប៉ៃលិន និងបន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២ ៣ ខែកុម្ភៈ។
មណ្ឌល ខេត្តសៀមរាប ៖ មណ្ឌលនេះក្រុមខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៨ ៩ ១០ ខែកុម្ភៈ។
មណ្ឌល ខេត្តកំពង់ចាម ៖ មណ្ឌលនេះក្រុមខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី១៦ ១៧ ខែកុម្ភៈ។
មណ្ឌល ខេត្តកណ្ដាល ៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣ ១៤ ១៥ ខែមីនា។ ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស ៖ ថ្ងៃទី១៦ ១៧ ខែមីនា នៅរាជធានីភ្នំពេញ។
ព័ត៌មានជាច្រើន និងមណ្ឌលផ្សេងៗ សូមចុចអាន ៖ Tiger Street Football Festival 2019