Cesc Fabregas ទៅ Monaco ជា​ផ្លូវការ​មែនទែន​ហើយ

  • 2019-01-12 02:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Chelsea កីឡាករ Cesc Fabregas បាន​ផ្លាស់​ទៅ​លេង​នៅ  Ligue 1 ជាមួយ Monaco ជា​ផ្លូវការ​ហើយ ដោយ​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​កន្លះ។

ការ​ផ្ទេរ​ទៅ​នេះ​មាន​ន័យ​ថា Cesc នឹង​បាន​ជួប​មិត្តរួម​ក្រុម​នៅ Arsenal​ចាស់​គឺ Thierry Henry ដែល​កំពុង​ដឹក​នាំ​នៅ​ទី​នោះ។ កីឡាករ​វ័យ​៣១​ឆ្នាំ​​បាន​លា​អ្នក​គាំទ្រ​ទាំង​ទឹក​ភ្នែក ពេល Chelsea ប្រកួត​ជាមួយ Nottingham Forest កាល​ពី​សប្ដាហ៍​មុន​នៅ​ពាន FA Cup។

តាម​ប្រភព​ការ​ផ្ទេរ​នេះ​តម្លៃ​ខ្លួន​ចន្លោះ​ពី​៨​ទៅ​១០​លាន​អឺរ៉ូ។ Fabregas មិន​ជា​បាន​ឱកាស​លេង​​ជម្រើស​ដំបូង​ប៉ុន្មាន​ទេ ក្រោយ​ពេល​​អ្នក​ចាត់​ថ្មី​លោក Maurizio Sarri ចូល​មក​ដល់។ កីឡាករ​អេស្ប៉ាញ​រូប​នេះ​ចូលរួម​ជាមួយ Chelsea ​ពី​ក្លឹប​ Barcelona កាល​ពី​ឆ្នាំ​២០១៤ និង​ធ្លាប់​លេង​បាន​៣០៣​ប្រកួត​ជាមួយ​ Arsenal អំឡុង​ឆ្នាំ​២០០៣​ដល់​២០១១៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ