ប្រទេស​ទាំង​ ១០ ជំរុញ​ប្រជាជន​ខ្លួន រួម​ភេទ​ឲ្យ​បាន​ច្រើន ព្រោះហេតុផលរៀងៗខ្លួន

  • 2019-01-12 02:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​សិក្សា​អំពី​ចំនួន​ប្រជាជន បាន​បង្ហាញ​ថា ប្រទេស​មួយ​ត្រូវ​ការ​អត្រា​នៃ​ការ​មាន​កូន យ៉ាង​ហោច​ណាស់​២​នាក់ សម្រាប់​ស្ត្រី​ម្នាក់ ដើម្បី​បំពេញ​ចន្លោះ​ដែល​បាន​បន្សល់​ទុក ពី​ការ​សម្លាប់។ ប៉ុន្តែ​ដោយសារតែ វប្បធម៌​ជាក់លាក់ និង​បញ្ហា​សេដ្ឋកិច្ច មាន​តែ​ពាក់​កណ្ដាល ប្រទេស​ចំនួន ២២៤ នៅ​លើ​ពិភពលោក​ប៉ុណ្ណោះ ដែល​អាច​មាន​អត្រា​នៃ​ការ​មាន​កូន​២​នាក់​សម្រាប់​ស្ត្រី​ម្នាក់​បែបនេះ។ ដោយសារតែ​មូលហេតុ​នេះ មាន​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក បាន​ជំរុញ​ឲ្យ​ប្រជាជន​ខ្លួន​រួមភេទ​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​ឱកាស​មាន​កូន​កាន់​តែ​ច្រើន។

ខាងក្រោម​នេះ គឺ​ជា​ប្រទេស​ទាំង​១០ ដែល​ជំរុញ​ប្រជាជន​ខ្លួន រួមភេទ​ឲ្យ​បាន​ច្រើន៖

#១ ដាណឺម៉ាក

ប្រទេស​មួយ​នេះ​មាន​អត្រា​នៃ​ការ​មាន​កូន​តិចតួច ត្រឹមតែ ១,៧៣​នាក់​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​ម្នាក់។

#២ រុស្ស៊ី

បញ្ហា​បាន​កើត​ឡើង​អាក្រក់​ខ្លាំង នៅ​ក្នុង​ឆ្នាំ​២០០៧ ហើយ​ប្រទេស​រុស្ស៊ី បាន​ប្រកាស​ទិវា​បង្ក​កំណើត (Day of Conception) នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។ ប្រជាជន​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក នៅ​ក្នុង​ទិវា​នោះ​ដើម្បី​អាច​ផ្ដោត​លើ​ការ​មាន​កូន។ ស្ត្រី​ដែល​សម្រាល​កូន ៩​ខែ​ក្រោយ គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា នឹង​ឈ្នះ​រង្វាន់​ទូទឹកកក​មួយ​គ្រឿង។

#៣ ជប៉ុន

អត្រា​នៃ​ការ​មាន​កូន​នៅ​ក្នុង​ប្រទេស​ជប៉ុន មាន​ចំនួន​ទាប​ចាប់​តាំង​ពី ឆ្នាំ​១៩៧៥ មកម្ល៉េះ។

#៤ រ៉ូម៉ានី

ប្រទេស​មួយ​នេះ​ក៏​មាន​អត្រា​នៃ​ការ​មាន​កូន​ទាប​ដែរ គឺ​ត្រឹមតែ ១,៣១​នាក់​ប៉ុណ្ណោះ សម្រាប់​ស្ត្រី​ម្នាក់។

#៥ សិង្ហបុរី

សិង្ហបុរី គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​នៃ​ការ​មាន​កូន​ទាប​បំផុត នៅ​លើ​ពិភពលោក គឺ​ត្រឹមតែ ០,៨១​នាក់​ប៉ុណ្ណោះ សម្រាប់​ស្ត្រី​ម្នាក់។

#៦ កូរ៉េខាងត្បូង

នៅ​ថ្ងៃ​ពុធ នៃ​សប្ដាហ៍​ទី​៣ ជា​រៀង​រាល់​ខែ គឺ​ជា​ថ្ងៃ «Family Day» ដោយ​មន្ត្រី​កូរ៉េខាងត្បូង តែង​បិទ​ភ្លើង​នៅ​តាម​ទី​សាធារណៈ នៅ​វេលា​ម៉ោង ៧​យប់។ ជាមួយ​នឹង​អត្រា​នៃ​ការ​មាន​កូន ត្រឹម​តែ ១,២៥​នាក់​សម្រាប់​ស្ត្រី​ម្នាក់ ប្រទេស​មួយ​នេះ​បាន​ចាត់​វិធានការ​គ្រប់សព្វ ដើម្បី​លើក​កម្ពស់​ជីវិត​គ្រួសារ សូម្បី​តែ​ការ​ផ្ដល់​ជា​ប្រាក់ ដើម្បី​លើក​ទឹកចិត្ត​ដល់​ប្រជាជន​ខ្លួន​ឲ្យ​មាន​កូន​ច្រើន​ជាង​ម្នាក់​ក្ដី។

#៧ ឥណ្ឌា

ឥណ្ឌា គឺ​ជា​ប្រទេស​មួយ​ដែល​គ្មាន​បញ្ហា​ឡើយ សម្រាប់​អត្រា​នៃ​ការ​មាន​កូន គឺ ២,៤៨​នាក់ សម្រាប់​ស្ត្រី​ម្នាក់។ ប៉ុន្តែ​ចំនួន​ប្រជាជន​នៅ​ក្នុង​សហគមន៍ Parsis កំពុង​តែ​ថយ​ចុះ។ វា​បាន​ធ្លាក់​ចុះ​ពី ១១៤ ០០០​នាក់ នៅ​ក្នុង​ឆ្នាំ​១៩៤១ មក​ត្រឹមតែ ៦១ ០០០​នាក់​ប៉ុណ្ណោះ នៅ​ក្នុង​ឆ្នាំ​២០០១។

#៨ អ៊ីតាលី

ជាមួយ​នឹង​អត្រា​នៃ​ការ​មាន​កូន ១,៤៣​នាក់​សម្រាប់​ស្រ្តី​ម្នាក់ ប្រទេស​អ៊ីតាលី បាន​ប្រើប្រាស់​វិធីសាស្ត្រ​ដ៏​ចម្រូងចម្រាស ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប្រជាជន​ខ្លួន ឲ្យ​មាន​កូន​កាន់​តែ​ច្រើន។

#៩ ហុងកុង

ហុងកុង មាន​អត្រា​នៃ​ការ​មាន​កូន ត្រឹម​តែ​១,៤៣​នាក់​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​ម្នាក់។

#១០ អេស្ប៉ាញ

អត្រា​នៃ​ការ​មាន​កូន នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ កំពុងតែ​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ កំពុង​តែ​កើន​ឡើង។ ជិត​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​វ័យ​ក្មេង នៅ​ក្នុង​ប្រទេស​នេះ សុទ្ធ​តែ​គ្មាន​ការងារ​ធ្វើ៕

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង