Virgil van Dijk ធ្វើ​បាន​រឿង​អស្ចារ្យ​មួយ​នៅ​ក្នុង Premier League

  • 2019-01-12 02:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កណ្ដាល​របស់ Liverpool កីឡាករ Virgil van Dijk បាន​ក្លាយ​ជា​ខ្សែ​ការពារ​ដំបូង​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​របស់ Premier League គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣។

លោក Jurgen Klopp និង​កីឡាករ Virgil van Dijk ត្រូវ​បាន​បោះឆ្នោត​​ឈ្នះ​ពាន​អ្នក​ចាត់​ការ​និង​កីឡាករ​ឆ្នើម​ប្រចាំ​ខែ ធ្នូ​នៅ PL។ Van Dijkបាន​បង្ហាញ​ខ្លួន​៧​ប្រកួត​ឲ្យ Liverpool កាល​ពី​ខែ ធ្នូ​​និង​ជួយ​ក្លឹប​ឈ្នះ​គ្រប់​ប្រកួត​មិន​ស្គាល់​ពាក្យ​ចាញ់ ដោយ​បញ្ចប់​ខែ​ឈរ​លេខ​១​លើ​តារាង​ពិន្ទុ។

តែ​សំណាង​មិន​ល្អ​ចូល​ដល់​ខែ មករា​ភ្លាម Liverpool ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​លីគ​ ដោយ​សារ​តែ Manchester City។ ចំពោះ​លោក Jurgen Klopp ឈ្នះ​ពាន​អ្នក​ចាត់​ការ​ឆ្នើម​ក្រោយ​យក​ឈ្នះ​លោក​ Nuno Espirito Santo (Wolverhampton Wanderers), Manuel Pellegrini (West Ham United), Mauricio Pochettino (Tottenham Hotspur) និង Maurizio Sarri (Chelsea)៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ