Solskjaer ជឿ​ថា Rashford អាច​ឈាន​ដល់​ចំណុច​កំពូល​ដូច Kane

  • 2019-01-12 03:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​បណ្ដោះ​អាសន្ន​របស់ Manchester United លោក  Ole Gunnar Solskjaer និយាយ​ថា Marcus Rashford អាច​ក្លាយ​ជា​កំពូល​ខ្សែ​ប្រយុទ្ធ ដូច Harry Kane របស់ Spurs។

Rashford និង Kane ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ស្អែក​នា​កីឡដ្ឋាន  Wembley ពេល Spurs​ ត្រូវ​ស្វាគមន៍ Man Utd នៅ Premier League សប្ដាហ៍​ទី​២២។ United ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​ ក្រោម​ការ​ដឹក​នាំ​របស់​Solskjaer ចាប់​តាំង​មក​កាន់ Old Trafford។

“ពួក​យើង​អាច​និយាយ​ពី Harry Kane និង​កម្រិត​របស់​គេ។ Marcus មាន​សក្តានុភាព​អាច​ឈាន​ដល់​កម្រិត​នេះ​ដូច​គ្នា។ Marcus រំភើប​ដែល​បាន​ធ្វើ​ការ​ជាមួយ​គ្នា និង​អាច​ក្លាយ​ជាកំពូល​ខ្សែ​ប្រយុទ្ធ​ម្នាក់។ គេ​កំពុង​តែ​ខ្លាំង​​ទៅ​ៗ និង​​អាច​ជួយ​​​ក្រុម​ឲ្យ​មាន​បាល់​លេង​កាន់​តែ​ល្អ"។ សម្ដី Solskjaer។ ក្នុង​រដូវ​កាល​នេះ Rashford វ័យ​២១​ឆ្នាំ​រក​បាន​៧​គ្រាប់​ហើយ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ