រូបភាពសមាជិកក្រុម BLACKPINK ២រូប ត្រូវបានឃើញបង្ហោះលើគណនី Instagram របស់វិបសាយអាសអាភាស

  • 2019-01-12 03:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ គណនី Instagram ​ផ្លូវការ​របស់​វិប​សាយ​អាសអាភាស Pornhub ត្រូវ​បាន​ឃើញ​បង្ហោះ​រូបភាព​របស់​សមាជិក​ក្រុម BLACKPINK ២ រូប​លើ​ Story របស់​ពួកគេ។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​មករា​កន្លង​ទៅ​នេះ អ្នក​គាំទ្រ​បាន​ចាប់​អារម្មណ៍​ថា សមាជិក​ក្រុម​ BLACKPINK ២ រូប គឺ​តារា​ចម្រៀង Rose និង Lisa ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​គណនី​ Instagram ផ្លូវការ​របស់ Pornhub។ ក្រុមហ៊ុន​វិប​សាយ​អាសអាភាស​មួយ​នេះ បាន​ចែកចាយ​រូបភាព​ដែល​ថត​បាន​ពី​អ្នក​គាំទ្រ​របស់​ក្រុម BLACKPINK លើ Story គណនី Instagram របស់​ពួកគេ ហើយ​ថែម​ទាំង​បាន Tagged ឈ្មោះ​តារា​ចម្រៀង Rose ទៀត​ផង។

ជាមួយ​គ្នា​នោះ​ដែរ មាន​ការ​អះអាង​ថា Pornhub ចែកចាយ​រូប​ទាំង​នោះ ព្រោះ​តែ​តារា​ស្រី​ទាំង ២ រូប​នេះ បាន​ឈរ​ជិត​អាវ​ដែល​មាន​អក្សរ Pornhub ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ផ្សារ​នៃ​ទីក្រុង​បាងកក៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី