ខ្សែ​ប្រយុទ្ធ​​ជប៉ុន​វ័យ​៥១​ឆ្នាំ បន្ត​កុងត្រា​ថ្មី​ឲ្យ​ក្លឹប​ Yokohama FC

  • 2019-01-12 04:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kazuyoshi Miura បាន​ចាប់​ផ្តើម​អាជីព​របស់​គាត់​នៅ​ឆ្នាំ ១៩៨៦ ប៉ុន្តែ​មិន​ទាន់​មាន​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​ឡើយ។ កីឡាករ​វ័យ ៥១ ឆ្នាំ​រូប​នេះ​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​នឹង​ក្លឹប​ជប៉ុន Yokohama FC ។​

​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ឈ្នះ​​ពាន​រង្វាន់​ជប៉ុន​សរុប​៨៩​ពាន​ក្នុង​ស្រុក ហើយ​ពាន​​ចុង​ក្រោយ​បំផុត​ក្នុង​ដែល Miura បាន​​ឈ្នះ​គឺ​កាល​ពី​១៩​ឆ្នាំ​មុន ហើយ​បច្ចុប្បន្ន​​ខ្សែ​ប្រយុទ្ធ​ចំណាស់​ជាង​គេ​លើ​លោក​នេះ បាន​​ចូល​លេង​​​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​កម្រិត​ទី​២​នៅ​ប្រទេស​ជប៉ុន​យ៉ាង​ហោច​រហូត​ដល់​លោក​មាន​វ័យ​៥២​ឆ្នាំ។

​​ Miura បាន​បំបែក​ឯតទគ្គកម្ម​របស់ Stanley Matthews (អតីត​កីឡាករ​អង់គ្លេស​កើត​ក្នុង​ឆ្នាំ​១៩១៥) ក្លាយ​ជា​កីឡាករ​ចំណាស់​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​បាន​កាល​ពី​ឆ្នាំ ២០១៧។

“ខ្ញុំ​គិត​ថា ខ្ញុំ​ចង់​ប្រឈម​មុខ​នឹង​បាល់ទាត់ ហើយ​ទៅ​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​ជាមួយ​នឹង​ថាមពល​អតិបរមា" Miura បាន​និយាយ។

​ដំណើរ​ជោគជ័យ​ក្នុង​អាជីព​បាល់ទាត់​របស់ Miura

  • វ័យ​១៥​ឆ្នាំ Miura បាន​ទៅ​លេង​នៅ​ប្រេស៊ីល​​ក្នុង​នាម​ជា​យុវជន​របស់​ក្លឹប Santos ជា​អតីត​ក្លឹប​របស់ Neymar។

  • ក្រោយ​មក​លោក​ផ្ទេរ​ទៅ Palmeiras។ មិត្តភក្តិ​ម្នាក់​របស់ Miura គឺ​កីឡាករ Mirandinha បាន​ក្លាយ​ទៅ​ជា​កីឡាករ​ប្រេស៊ីល​ដំបូង​គេ​ដែល​ទៅ​លេង​នៅ​ទឹកដី​អង់គ្លេស​កាល​ពី​ឆ្នាំ ១៩៨៧ ដោយ​បាន​ចូលរួម​ជាមួយ Newcastle United ក្នុង​តម្លៃ ៥៧៥ ០០០ ផោន (ប្រហែល ៧៣៨ ០០០ ដុល្លារ)។

  • ឆ្នាំ​១៩៩៣ Miura គឺ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាន​ច្រើន​បំផុត​នៅ J.League របស់​ជប៉ុន ហើយ​ឆ្នាំ​ដដែល​នោះ លោក​បាន​ក្លាយ​ទៅ​ជា​កីឡាករ​ល្អ​បំផុត​របស់​ទ្វីប​អាស៊ី។

Kazuyoshi Miura ស្ថិត​ក្នុង​កម្រិតកំពូលរបស់លោកក្នុងឆ្នាំ ១៩៩៤ ដោយស៊ុតបាល់បញ្ចូលទី ១០០​គ្រាប់​ក្នុង​លីគ​ឲ្យ​ក្លឹប Verdy Kawasaki
  • លោក​​ជួយ​​ជម្រើស​ជាតិ​បាន​ទៅ​លេង​ World Cup ដំបូង​បំផុត​របស់​​ជប៉ុន​នៅ​ឆ្នាំ ១៩៩៨ ដោយ​រក​បាន​១៤​គ្រាប់​នៅ​វគ្គ​ជម្រុះ។ Miura បាន​ប្រកាស​ចូល​និវត្តន៍​​ពី​ជម្រើស​ជាតិ​នៅ​២​ឆ្នាំ​បន្ទាប់ ដោយ​រក​បាន​ ៥៥ គ្រាប់​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន ៨៩ លើក​ឲ្យ​ជប៉ុន។

  • លោក​បាន​លេង​នៅ​អឺរ៉ុប​ឲ្យ​ក្លឹប Genoa និង Dinamo Zagreb ហើយ​ក៏​ធ្លាប់​បាន​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ក្រូអាត​នៅ​ឆ្នាំ ១៩៩៩ ។

  • Miura បាន​ចូលរួម​ជាមួយ​ក្លឹប​បច្ចុប្បន្ន​ Yokohama FC តាំង​ពី​លោក​មាន​អាយុ​៣៨​ឆ្នាំ​កាល​ពី​ឆ្នាំ ២០០៥។ ចាប់​ពី​ពេល​នោះ​មក​ លោក​បាន​បង្ហាញ​ខ្លួន ២៥០ លើក​ឲ្យ​ក្លឹប។

សូម​ទស្សនា​វីដេអូ​ highlights របស់ Kazuyoshi Miura៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត