Man Utd អាច​នឹង​នាំ​យក​ Coutinho ខណៈ​ Barcelona កំពុង​ចង់​លក់

  • 2019-01-12 08:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Man Utd នឹងមានឱកាស​នាំ​យក Philippe Coutinho ប្រសិន​បើ​​ក្លឹប​បិសាច​ក្រហម​ហ៊ាន​ចាយ​សន្ធឹក​សន្ធាប់​​តាម​តម្លៃ​ដែល​ Barcelona ទាមទារ ខណៈ​ដែល​ក្លឹប​កាតាឡាន់​ត្រូវ​គេ​រាយការណ៍​ថា​កំពុង​ចង់​បាន Neymar ត្រលប់​ទៅ​វិញ។

​​​​Manchester United ត្រូវ​បាន Daily Star រាយការណ៍​ថា​អាច​នឹង​ត្រៀម​លុយ​១​វ៉ាលី​ធំ​ដើម្បី​​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​​នា​រដូវ​ក្តៅ​ខាង​មុខ នៅ​ពេល​ដែល​​​គ្រូ​បង្វឹក​អចិន្ត្រៃយ៍​ថ្មី​ត្រូវ​បាន​តែងតាំង។

Ole Gunnar Solskjaer មិនត្រូវបានគេរំពឹងថា​លោក​នឹង​នាំ​យក​កីឡាករ​ថ្មី​នៅ​ក្នុង​ខែ​មករា​នេះ​ឡើយ នៅ​ពេល​ដែល​ក្លឹប​នឹង​កំណត់​ទិសដៅ​នៃ​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​នៅ​រដូវក្តៅ​ខាង​មុខ។

កីឡាករ​ដែល​ត្រូវ​គេ​ភ្ជាប់​នឹង​ការ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​ទៅ​ទឹកដី Old Trafford គឺ​អតីត​ខ្សែ​បម្រើ Liverpool កីឡាករ Coutinho ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ទាន់​ត្រូវ​បាន​ Barcelona ថា​នឹង​លក់​ចេញ​ក្នុង​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ​​ទេ ប៉ុន្តែ​គេ​ជឿ​ថា​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ​អាច​ទាមទារ​យ៉ាង​ហោច​ណាស់​ស្មើ​នឹង​តម្លៃ​ដែល​បាន​ទិញ Coutinho ពី​ Liverpool តម្លៃ ១៤២ លាន​ផោន (១៨២ លាន​ដុល្លារ) កាល​ពី​១២​ខែ​មុន។

កីឡាករ​ប្រេស៊ីល បាន​ចូល​លេង​​ទើប​បាន​ចូល​លេង​តែ​៩​ប្រកួត​ប៉ុណ្ណោះ​នៅ La Liga ស៊ុត​បាន​៤​គ្រាប់ ព្រោះ​ Coutinho មិន​ស្ថិត​ក្នុង​ជម្រើស​របស់​លោក Ernesto Valverde ទេ។

​ដោយសារ​តែ Coutinho ​មិន​សូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ Valverde ក្លឹប​បិសាច​ក្រហម​អាច​​នឹង​ទាញ​ប្រយោជន៍​ពី​ស្ថានភាព​នេះ​បាន​នៅ​រដូវ​ក្តៅ​ខាង​មុខ។

យោងទៅតាម​សារព័ត៌មាន​អ៊ីតាលី Calciomercato ក្លឹប Barcelona មានឆន្ទៈ​ក្នុង​ការ​ស្តាប់​​តម្លៃ​ដែល​នឹង​ផ្តល់​ឲ្យ​ដោយ​ Man Utd ដរាបណា​បិសាច​ក្រហម​ហ៊ាន​ដាក់​សំណើ​ដេញ​ថ្លៃ Coutinho ​ក្នុង​តម្លៃ​មួយ​ដែល​ក្លឹប​កាតាឡាន់​ចង់​បាន​ប៉ុណ្ណោះ៕

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ សុខ លាងហ៊ត