ភ្ញាក់​ផ្អើល! ក្រុមខ្លាំងថ្មី Klach Ey យកឈ្នះ Never Care គ្រង​ជើងឯក​ AK2 ទូទាំងប្រទេស

  • 2019-01-12 13:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្រុម Never Care មិន​អាច​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់​​របស់​ខ្លួន​បាន​ឡើយ បន្ទាប់​ពី​ចាញ់​ក្រុម​ Klach Ey នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​ការ​ប្រកួត​​ជើង​ឯកកីឡា​អេឡិចត្រូនិក​វិញ្ញាសា​ AK 2 ឆ្នាំ​២០១៨ ដែល​ទើប​បញ្ចប់​​នៅ​រាត្រី​ថ្ងៃ សៅរ៍ ទី​១២ មេសា​នេះ​នៅ​ផ្សារ​ទំនើប​អ៉ីអន​សែន​សុខ។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​រន្ធត់ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ក្រុម​ឡើង​ជើង​ថ្មី Klach Ey បាន​យក​ឈ្នះ​ក្រុម Never Care ដោយ​ពិន្ទុ ៥-១ នៅ​វគ្គ​ទី១​ ប៉ុន្តែ​នៅ​វគ្គ​ទី​២ Never Care បាន​យក​ឈ្នះ​វិញ​ដោយ​ពិន្ទុ ៥-២ ដែល​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១ទល់​នឹង​១ និង​ត្រូវ​ប្រកួត​១​វគ្គ​ទៀត។ វគ្គ​ចុង​ក្រោយ Klach Ey បាន​បង្ក​ការ​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​នៅ​​ពេល​បំបាក់ Never Care ដោយ​ពិន្ទុ ៥-២ វិញ។ ចប់​ការ​ប្រកួត Klach Ey ឈ្នះ Never Care ដោយលទ្ធផល ២-១ ដើម្បី​គ្រង​ជើង​ឯក AK2 ទូទាំង​ប្រទេស​ ឆ្នាំ​២០១៨​ ដែល​ការ​ប្រកួត​នេះ​ឈាន​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នាំ​២០១៩។ តាម​ពិត​ទៅ Klach Ey ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ និង​មាន​សមាជិក​ជា​អតីត​កីឡាករ​របស់ Never Care។

ដូច្នេះ Klach Ey បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ឈ្នះ​ជើងឯក​ថ្នាក់​ជាតិ​ជា​លើក​ដំបូង និង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ MATIC 2019 ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ដែល​នឹង​ប្រកួត​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មករា​នេះ​នៅ​ផ្សារ​ទំនើប​អ៉ីអនសែន​សុខ។ ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​​នេះ​មាន​៤​ប្រទេស​ចូល​រួម​ប្រកួត​គឺ ម្ចាស់​ផ្ទះ​កម្ពុជា ថៃ ចិន និង​ម៉ាឡេស៊ី។

លទ្ធផល​វគ្គ​​​៨​ក្រុម​ចុង​ក្រោយ​

  • ក្រុម​ Never Care ឈ្នះ ក្រុម​ Five Military
  • ក្រុម​ Ort Jes Klalch ឈ្នះ​ ក្រុម​ Revenge of Empire
  • ក្រុម Klach Ey ឈ្នះ ក្រុម​ You Will Know
  • ក្រុម​ The Michael ឈ្នះ ក្រុម King Attack

លទ្ធផល​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

  • ក្រុម​ Klach Ey ៥-៣ ក្រុម The Michael
  • ក្រុម Never Care ៥-០ ក្រុម Ort Jes Klach

លទ្ធផល​វគ្គ​ផ្តាច់​ព្រ័ត្រ

  • ប្រកួត​យក​លេខ​៣៖ ក្រុម​ Ort Jes Klach ៥ - ៤ ក្រុម The Michael
  • ប្រកួត​យក​លេខ​១៖ ក្រុម​ Klach Ey ២-១ ក្រុម Never Care

ជយលាភី​ជើងឯក​ទូទាំង​ប្រទេស

  • ក្រុម​ជើង​ឯក៖ Klach Ey ទទួល​បានពាន និង​​ប្រាក់​រង្វាន់​ ២ ០០០​ ដុល្លារ​ និង​ ៤០ ០០០​​ sabay gold
  • ក្រុម​​លេខ​២៖ Never Care ទទួល​បាន​ប្រាក់​រង្វាន់​ ១ ០០០​ ដុល្លារ និង​ ៤០ ០០០​​ sabay gold
  • ក្រុម​លេខ​៣៖ Ort Jes Klalch ទទួល​បាន ៤០ ០០០​​ sabay gold

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ Sabay ​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​នេះ​ដែល​​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ​ដោយ​​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​​ពី​​ក្រុម​ហ៊ុន​ទូរសព្ទ​ Huawei​ ទូរទស្សន៍​ MYTV​ ផ្សារ​ទំនើប​ AEON Mall និង​ក្លឹប​កីឡា​អេឡិចត្រូនិក​ MCT E-Sport Cambodia។

អត្ថបទ៖ ជាន ចាន់រ៉ា