Arjen Robben ទម្លាយ​ពាក្យ​ក្រោយ Hudson-Odoi នឹង​ពាក់​អាវ​លេខ​១០​របស់​ខ្លួន​នៅ Bayern Munich

  • 2019-01-13 01:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​សំណើ​របស់​ក្រុម Bayern Munich សម្រាប់ Hudson-Odoi នៅ​ក្នុង​ខែ​មករា​នេះ​ដរាប​ណា​ក្លឹប​នៅ​ក្របខ័ណ្ឌ Bundesliga ​នឹង​បញ្ចូល​តម្លៃ​​ខ្លួន​ក្នុង​កុងត្រា​ក្នុង​ករណី Chelsea ចង់​ទិញ Odoi ត្រលប់​មក​វិញ។

Odoi កីឡាករ​វ័យ​១៨​ឆ្នាំ​របស់​អង់គ្លេស​នឹង​​ពាក្យ​អាវ​លេខ​១០​របស់ Arjen Robben នៅ​ទឹកដី Allianz Arena ខណៈ​ដែល​ខ្សែប្រយុទ្ធ​ហូឡង់​រូប​នេះ​នឹង​ចាកចេញ​ពី Bayern នៅ​ពេល​កិច្ចសន្យា​ផុត​កំណត់​នៅ​រដូវ​ក្តៅ​នេះ។ នេះ​បើ​តាម​ Metro។

នៅ​ពេល​សួរ​អំពី Odoi កីឡាករ Robben វ័យ​៣៤​ឆ្នាំ​បាន​ឆ្លើយ​ថា "គាត់​គឺ​ជា​កីឡាករ​[វ័យ​ក្មេង​] ល្អ​បំផុត​នៅ​អឺរ៉ុប។ ជា​ការ​ល្អ​ នៅ​ពេល​អ្នក​ត្រូវ​បាន​គេ​ផ្តល់​ឱកាស​ឲ្យ អ្នក​ត្រូវ​តែ​ក្តោប​ឱកាស​នោះ។ សម្រាប់​កីឡាករ​វ័យ​ក្មេង​ក៏​ដូច​គ្នា។ ដំបូង​អ្នកត្រូវ​បោះ​ជំហាន​ឲ្យ​ធំ សម្រេច​វា​ឲ្យ​បាន"។

“ក្លាយ​ទៅ​ជា​​​កីឡាករ​អាជីព​កម្រិត​ខ្ពស់​បំផុត អ្នក​ត្រូវ​តែ​ទៅ​លេង​នៅ​ក្លឹប​ធំ ហើយ យក​កន្លែង​អ្នក​ឲ្យ​បាន"។

Odoi ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជាកីឡាករវ័យក្មេង​ល្អ​បំផុត​មួយ​ចេញ​ពី​ថ្នាល​​យុវជន Chelsea ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ ត្រូវ​បាន​ Maurizio Sarri ដាក់​ឲ្យ​បង្ហាញ​ខ្លួន​ចូល​លេង​ក្នុង​នាម​ជា​កីឡារ​បម្រុង​តែ​១​លើក​គត់​នៅ Premier League នៅ​រដូវ​កាល​នេះ​។

​ក្លិប Bayern កំពុង​ព្យាយាម​ទាក់ទាញ​រូប​គេ​ឱ្យ​ទៅ​លេង​នៅ​អាល្លឺម៉ង់ ដោយ​បានដាក់​សំណើ​ទៅ Chelsea ៤​លើក​ទៅ​ហើយ ចុង​ក្រោយ ម្ចាស់​ជើង​ឯក​ Bundesliga ហ៊ាន​ឲ្យ​ថ្លៃ ៣៥ លាន​ផោន (៤៥ លាន​ដុល្លារ) ដើម្បី​នាំយក Odoi ពី Stamford Bridge។

​ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​តែ​លេង​ល្បែង​គ្រោះថ្នាក់ អាច​បាត់បង់​កីឡាករ​មាន​ទេពកោសល្យ​ម្នាក់​ទៀត ដូច​ធ្លាប់​បាត់​បង់ Kevin De Bruyne, Romelu Lukaku និង Mohamed Salah ជា​ដើម៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី