អស់បារម្ភ! ដោះស្រាយបញ្ហាក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះ ជាមួយគន្លឹះបែបធម្មជាតិងាយៗទាំងនេះ

  • 2019-01-13 01:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហានៃជំងឺច្រាលអាស៊ីតក្រពះ គឺជាស្ថានភាពសុខភាពមួយដែលជាញឹកញយកើតមានឡើង ក្រោយពេលទទួលទានអាហារ។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) វាក៏អាចកើតឡើងដោយសារការទទួលទានអ្វីដែលបង្កឲ្យរលាកស្រទាប់ក្រពះ ឬបង្កើនទឹកអាស៊ីតក្រពះផងដែរ។ អាការៈនៃជំងឺច្រាលទឹកអាស៊ីតក្រពះរួមមាន ក្រហាយទ្រូង, ចង្អោរចង់ក្អួត, វិលមុខ, ក្អួត, ភើរ និងក្អក ដែលបង្កការរំខានគួរឲ្យព្រួយបារម្ភ។ ថាតើយើងអាចដោះស្រាយបញ្ហាច្រាលទឹកអាស៊ីតក្រពះតាមបែបធម្មជាតិងាយៗបានដែរឬទេ? បាន! ថ្ងៃនេះវេបសាយសុខភាព ​Health.com.kh នឹងបង្ហាញឲ្យដឹងអំពីវិធីព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះតាមរយៈគន្លឹះងាយៗមួយចំនួនខាងក្រោម៖

១. ចាប់ផ្ដើមសម្រកទម្ងន់

ប្រសិនបើអ្នកធាត់លើសទម្ងន់ ហើយជួបប្រទះបញ្ហាជំងឺច្រាលទឹកអាស៊ីតក្រពះ នោះអ្នកគួរចាប់ផ្ដើមព្យាយាមសម្រកទម្ងន់។ ខ្លាញ់ក្បាលពោះច្រើនប៉ុណ្ណា ហានិភ័យនៃជំងឺ Hiatal hernia បណ្ដាលឱ្យកើតមានបញ្ហាច្រាលទឹកអាស៊ីតក្រពះកាន់តែខ្ពស់ប៉ុននោះដែរ។

២. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ គឺមិនល្អសោះឡើយ ដោយវាអាចធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ ភេសជ្ជៈមានជាតិអាល់កុលបង្កើនបរិមាណនៃជាតិអាស៊ីតក្នុងក្រពះដែលបណ្ដាលឱ្យអ្នកក្រហាយទ្រូងឈឺចាប់កាន់តែខ្លាំង។ ទោះបីជាទទួលទានក្នុងកម្រិតមធ្យមក៏ដោយ ក៏គ្រឿងស្រវឹង ឬជាតិ អាល់កុលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះម្ដងម្កាលដែរ។

៣. ទទួលទានគ្រាប់ជី

គ្រាប់ជី មានប្រសិទ្ធិភាពបំផុតដោះស្រាយបញ្ហាក្រហាយទ្រូងដោយវាជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន, អាស៊ីតខ្លាញ់អូមេហ្គា ៣, ម៉ាញ៉េស្យូម, ជាតិសសៃ, ជាតិដែក និងសេលេញ៉ូម។ គ្រាន់តែយកគ្រាប់ជី ១ ស្លាបព្រាបាយពេញលាយជាមួយទឹកធម្មតា ហើយទទួលទានជាការស្រេច។

៤. សាកល្បងម្ស៉ៅ baking soda

វិធីងាយបំផុតក្នុងការបន្សាបជាតិអាស៊ីតទប់ស្កាត់បញ្ហាក្រហាយទ្រូង គឺលាយម្ស៉ៅ baking soda កន្លះស្លាបព្រាបាយ ជាមួយទឹកធម្មតា ១ កែវ កូរឱ្យសព្វ រួចទទួលទានទឹកល្បាយនេះ។

៥. ទទួលទានទឹក

ប្រសិនបើទឹកដោះគោបែរជាធ្វើឲ្យអាការៈរបស់អ្នកកាន់តែអាក្រក់ជាងមុន ចូរទទួលទានទឹកធម្មតា ១ កែវ ជំនួសវិញ។ ទឹកមានប្រសិទ្ធិភាពធ្វើឲ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ ហើយដើម្បីជាការប្រសើរនោះចូរទទួលតានទឹក ១ ទៅ ២ កែវ នៅពេលព្រឹកខណៈពេលពោះទទេរ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ៕

ប្រភព ៖ health.com.kh