ឈ្នះ Brighton យប់មិញ Klopp ថា Liverpool ពេលនេះធំហើយ

  • 2019-01-13 02:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp ជឿជាក់ថា Liverpool មិនមែនក្មេងទើបតែចេះដើរទៀតទេ បន្ទាប់ពីក្រុមនេះធ្វើបានយ៉ាងល្អក្នុងការប្រកួតយប់មិញដោយយកឈ្នះ Brighton ដោយលទ្ធផល ១ទល់នឹង០យ៉ាងតានតឹងបំផុត។

Liverpool ដែលត្រូវការ៣ពិន្ទុយ៉ាងសំខាន់បំផុតដើម្បីបន្តកាន់កាប់កំពូលតារាងនោះ ពិបាកក្នុងការទម្លុះរនាំងការពាររបស់ក្រុមម្ចាស់ផ្ទះ រហូតទាល់តែវគ្គទីពីរនាទី ៥០ទើប Mohamed Salah បំបែកពងមាន់បានតាមរយ:ការទាត់បាល់ពិន័យប៉េណាល់ទី។

ក្រុមលោក Jurgen Klopp បច្ចុប្បន្នឈរកំពូលតារាង Premier League មាន ៥៧ពិន្ទុដាច់គូប្រជែង Manchester City ចំនួន៧ពិន្ទុ និងដាច់ Tottenham Hotspur ៩ពិន្ទុប៉ុន្តែក្រុមទាំងពីរសល់ម្នាក់១ប្រកួតនៅក្នុងដៃ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន