Chelsea ឈ្នះ Arsenal ចាញ់ធ្វើឲ្យតំបន់ Top 4 កាន់តែសុវត្ថិភាព

  • 2019-01-13 02:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal ធ្វើមិនបានល្អសោះក្នុងការប្រកួតយប់មិញដោយភ្លាត់ចាញ់ West Ham ដោយលទ្ធផល១ទល់នឹង០ ធ្វើឲ្យលទ្ធភាពដើម្បីកៅអីតំបន់ Top 4 កាន់តែដាច់ឆ្ងាយទៅៗ។

ស្របពេល Chelsea បានយកឈ្នះ Newcastle ២-១ នៅថ្ងៃជាមួយគ្នាហើយ Arsenal ចាញ់នោះធ្វើឲ្យពួកគេពេលនេះតាមពីក្រោយក្រុមលេខ៤រហូត៦ពិន្ទុ និងចាញ់គ្រាប់សំណល់ចំនួន៩គ្រាប់។ កីឡាករវ័យ១៩ឆ្នាំ Declan Rice គឺជាអ្នកស៊ុតបញ្ចូលទីឲ្យ West Ham យកឈ្នះក្រុមរហស្សនាមថាកាំភ្លើងធំ។

ដោយឡែកជ័យជម្នះរបស់ Chelsea ស៊ុតបញ្ចូលទីដោយ Pedro នៅនាទី ទី៩ និង Willian នៅនាទី៥៧ រីឯ Newcastle វិញរកគ្រាប់បានដោយ Clark នៅនាទី៤០។ យប់នេះក្រុមខ្លាំង២ទៀតនឹងធ្វើការប្រកួតប្រជែងយក៣ពិន្ទុក្នុងនោះគឺ Tottenham Hotspur ត្រូវប៉ះ Manchester United៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម