មិនធម្មតា​!​​ Tiger Street Football Festival 2019 នៅ​តាកែវ​មាន​ទាត់​បែក​​បាល់​

  • 2019-01-13 03:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​ប្រកួត​បាន​​មួយ​ព្រឹក​នៅ​ខេត្ត​តាកែវ​ក្នុង​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 មាន​ការ​ទាត់​បាល់​ផ្ទប់​គ្នា​​រវាង​ក្រុម​បាល់ទាត់​យានដ្ឋាន​សំណាង​​១ ​និង​ក្រុម​បាល់ទាត់ Reaksmey FC ធ្វើ​ឲ្យ​បែក​បាល់​ផ្អើល​អ្នក​គាំទ្រ។ ​

​ក្រុម​ទាំង​ពីរ​ខាង​លើ​​មាន​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ ​ដោយ​ឈាន​ដល់​ការ​ជម្រុះសល់​សមាជិក​ម្ខាង​ៗ ​២នាក់​ ​បន្ទាប់​ពី​ស្មើ​គ្នា​១-១។ ​ក្រោយ​មក​ក្រុម​យានដ្ឋាន​សំណាង​១ មាន​សំណាង​ដោយ​អាច​ស៊ុត​បាន​សម្រេច​ដើម្បី​​ឈ្នះ​ក្រុម Reaksmey FC ឡើង​ទៅ​វគ្គ​បន្ត។

គូ​​ប្រកួត​នេះ​ដែរ​ពិត​ជា​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ ដែល​មាន​ការ​ទាត់​​បាល់​ផ្ទប់​គ្នា​រវាង​កីឡាករ​ក្រុម​ទាំង​ពីរ​​ រហូត​ឈាន​ដល់​បែក​បាល់​។ យ៉ាង​ណា​ក្រោយ​ពេល​បែក​បាល់​ភ្លាម​ក្រុម​ការងារ​​រៀប​ចំ​ការ​ប្រកួត​ ដែល​មាន​ឧបត្ថម្ភ​ដោយ​ស្រាបៀរ​ Tiger បាន​ប្ដូរ​បាល់​ថ្មី​ជូន​ភ្លាម​ៗ​ ដើម្បី​បន្ត​ការ​ប្រកួត​។ ​

មណ្ឌល​តាកែវ​នេះ​​មាន​ ៣២ ក្រុម​បាន​ចូលរួម​ ដែល​នឹង​ធ្វើ​ការ​​ប្រកួត​មួយ​ថ្ងៃ​ពេញ​​ក្នុង​ថ្ងៃ​នេះ​​​ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន ​៤​ ឡើង​​ទៅ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​នៅ​ភ្នំពេញ​ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ ក្នុង​ការ​​ប្រជែង​យក​ជយលាភី ​ដែល​មាន​​ប្រាក់​​រង្វាន់​សរុប​ ៥ម៉ឺន​​ដុល្លារ​អាមេរិក​។ មណ្ឌល​នេះ​ក្រុម​ខេត្ត​ តាកែវ​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន​។ ​

យប់​​នេះ​​ក៏​មាន​ការ​ប្រគំតន្ត្រី ដែល​មាន​ការ​ចូល​រួម​ដោយ​តារា​ចម្រៀង​ល្បី​ៗ របស់​ផលិតកម្ម​ ហង្ស​មាស ដូច​ជា​លោក ព្រាប សុវត្តិ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា វីឌីណែត លោក ដួង វីរៈសិទ្ធ លោក ឃុន វុត្ថា និង​ DJ Maily ជា​ដើម។ ​​ការ​ប្រគំតន្ត្រី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស។ ​

ជយលាភី​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​៖

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​ខេត្ត​តាកែវ​​មាន​៖

  • មណ្ឌល​ ខេត្ត​កំពង់ស្ពឺ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ព្រៃ​វែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២០​ ខែ​មករា។​

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៦ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។ ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​