Salah រកបានគ្រាប់ទី១៤ទៅអង្គុយស្មើ Kane និង Auba ក្នុងតារាង Top Scorer

  • 2019-01-13 03:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់បាល់ប៉េណាល់ទីនាទី ៥០ទល់នឹង Brighton & hove albion របស់ Mohamed Salah មិនត្រឹមធានា៣ពិន្ទុឲ្យ Liverpool នៅសប្ដាហ៍ទី២២ប៉ុណ្ណោះទេ ថែមទាំងជួយរូបគេឡើងទៅកំពូលតារាង Top Scorer នៅថ្ងៃជាមួយគ្នា។

រាប់ទាំង១គ្រាប់យប់មិញ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរកបាន១៤គ្រាប់ស្មើគ្នាជាមួយ Aubameyang និង Harry Kane ក្នុងតារាង Top Scorer។ Auba អស់ឱកាសរកគ្រាប់បន្ថែមហើយនៅសប្ដាហ៍នេះដោយសារ Arsenal ទើបតែចាញ់ West Ham ១-០ តែ Kane នៅមានឱកាសយប់នេះក្នុងការប្រកួតដែល Spurs ប៉ះ United។

កីឡាករដែលស្ថិតនៅលេខរៀងបន្ទាប់មានដូចជា Sergio Agüero និង Eden Hazard មាន១០គ្រាប់ស្មើគ្នាRicharlison, Raheem Sterling និង Callum Wilson មាន៩គ្រាប់ស្មើគ្នា។ ចំពោះ Roberto Firmino និងRomelu Lukaku វិញក៏ស្ថិតនៅក្នុងតារាងកំពូលទាំង១០ដែរក្រោយរកបានម្នាក់៨គ្រាប់៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម