ក្រុម​កម្ពុជា​ Klach Ey ឡើង​វគ្គផ្តាច់ព្រ័ត្រជួបក្រុមម៉ាឡេស៊ី​ពាន MATIC 2019

  • 2019-01-13 10:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ក្រុម​ខ្លាំង​របស់​កម្ពុជា Klach Ey បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​​ប្រជែង​យក​ជើង​ឯក​ពាន​រង្វាន់​អន្តរជាតិ​ MATIC 2019 បន្ទាប់​ពី​​ធ្វើ​បាន​យ៉ាង​ល្អ​​ក្នុង​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​​។

ពាន​រង្វាន់ MATIC

ព្រឹត្តិការណ៍​ MATIC 2019 មាន​៤​ប្រទេស​ចូល​រួម​ប្រកួត​​គឺ​ម្ចាស់​ផ្ទះ​កម្ពុជា​ក្រុម​ Klach Ey ដែល​ទើប​ឈ្នះ​ជើង​ឯក​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍​ ម្សិល​មិញ។ ប្រទេស​ចិន​បាន​បញ្ជូន​ក្រុម Ali Huaye ប្រទេស​ថៃ​បញ្ជូន​ក្រុម​ Safety First​ និង​ប្រទេស​ម៉ាឡេស៊ី​បញ្ជូន​ក្រុម​ Suicide។

រូប​មន្ត​នៃ​ការ​ប្រកួត​ត្រូវ​ធ្វើ​ឡើង​វគ្គ​សន្សំ​ពិន្ទុ​​សម្រាប់​ជុំ​ដំបូង​គឺ​ក្រុម​ទាំង​៤​ត្រូវ​ប៉ះ​គ្នា​ទាំង​អស់។ ក្រុម​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​២​គឺ​លេខ​១​ និង​លេខ​២​​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​តែ​ម្តង​ដើម្បី​ស្វែង​រក​ក្រុម​ជើង​ឯក​ពាន​អន្តរជាតិ​នេះ។

សម្រាប់​៣​ប្រកួត​ក្នុង​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​ ក្រុម​របស់​កម្ពុជា​បាន​ក្លាយ​ជា​ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ​១​ បន្ទាប់​ពី​ឈ្នះ​ក្រុម​​ម៉ាឡេស៊ី​ Suicide ដោយ​លទ្ធផល​ ៣-០, ឈ្នះ​ក្រុម​ថៃ​ Safety First ដោយ​លទ្ធផល​ ៣-១ និង​បន្ត​ឈ្នះ​​ក្រុម​ចិន​ Ali Huaye ដោយ​លទ្ធផល​ ៣-០។ ចំណែក​ចំណាត់​ថ្នាក់​លេខ​​២​បាន​ទៅ​ក្រុម​ម៉ាឡេស៊ី​ Suicide ដោយ​ឈ្នះ​២​ប្រកួត​ និង​ចាញ់​១​ប្រកួត។ ចំណែក​ក្រុម​ចិន និង​ថៃ​បាន​ធ្លាក់​

លទ្ធផល​នៃ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​

  • ក្រុម​​ថៃ​ Safety First ៣-១ ក្រុម​ចិន​ Ali Huaye​
  • ក្រុម​កម្ពុជា ​Klach Ey ៣-០​ ក្រុម​ម៉ាឡេស៊ី Suicide ​
  • ក្រុម​កម្ពុជា​ Klach Ey ៣-១​ ក្រុម​​ថៃ​ Safety First​
  • ក្រុម​ម៉ាឡេស៊ី​ Suicide​ ៣-១ ក្រុម​ចិន​ Ali Huaye​
  • ក្រុម​ថៃ​ Safety First ១–៣ ក្រុម​ម៉ាឡេស៊ី​ Suicide​
  • ក្រុម​កម្ពុជា​ Klach Ey ៣–២ ក្រុម​ Ali Huaye​

ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ

  • ក្រុម​កម្ពុជា Klach Ey vs ក្រុម​ម៉ាឡេស៊ី Suicide

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ Sabay ​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​នេះ​ដែល​​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ​ដោយ​​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​​ពី​​ក្រុម​ហ៊ុន​ទូរសព្ទ​ Huawei​ ទូរទស្សន៍​ MYTV​ ផ្សារ​ទំនើប​ AEON Mall និង​ក្លឹប​កីឡា​អេឡិចត្រូនិក​ MCT E-Sport Cambodia។

សកម្មភាព​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍

សូម​ទស្សនា​ការ​ផ្សាយ​ផ្ទាល់ ៖ [AK2 Sabay Official Page]()

អត្ថបទ៖ ជាន ចាន់រ៉ា