​​Tiger Street Football Festival 2019 ​​នៅ​តាកែវ​រក​ឃើញ​ជើង​ខ្លាំង​ដោយ​គ្មាន​កាត​សូម្បី១​

  • 2019-01-13 12:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​​​​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ​​​សម្រាប់​មណ្ឌល​ខេត្ត​តាកែវ​បាន​រក​ឃើញ​ជើង​ខ្លាំង​ចំនួន ៤ ​ក្រុម​ឡើង​ទៅ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​ហើយ បន្ទាប់​ពី​​ប្រកួត​យ៉ាង​​ស្វិតស្វាញ​​​ ពិសេស​អាជ្ញាកណ្ដាល​មិន​បាន​ចំណាយ​កាត​សូម្បី​១​។

លទ្ធផល​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៣ ៖

  • CTB ( B ) ៥-២ ភូមិ​ស្នោ (FC)

លទ្ធផល​ដណ្ដើម​លេខ​១

  • យានដ្ឋាន​សំណាង ( ១ ) ៣-២ ក្លឹប​កីឡា​ដូន​កែវ A

ក្រុម​ជយលាភី​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​មាន​៖

  • លេខ​១​ បាន​ទៅ​លើ​ក្រុម​ យានដ្ឋាន​សំណាង​( ១)

  • លេខ​២ បាន​ទៅ​លើ​ក្រុម ក្លឹប​កីឡា​ដូន​កែវ A

  • លេខ​៣ ​បាន​ទៅ​លើ​​ក្រុម CTB ( B )

  • លេខ​៤ ​បាន​ទៅ​លើ​ភូមិ​ស្នោ ( FC )

​មណ្ឌល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លេង​ដោយ​ Fair Play ពោល​គឺ​អាជ្ញាកណ្ដាល​មិន​បាន​ចាយ​កាត​សូម្បី​​តែ​កាត​មួយ​សន្លឹក​ឡើយ។ ស្រប​ពេល​កាល​មណ្ឌល​ទី​១ នៅ​កំពង់​សោម​គឺ​មាន​កាត​លឿង​ចំនួន​១។ សម្រាប់​ការ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​ នឹង​ធ្វើ​ឡើង​នៅ​ភ្នំពេញ​​​ក្នុង​ថ្ងៃ​ទី​១៦-១៧ ​ខែ​មីនា ឆ្នាំ​២០១៩។

​កាន់​តែ​ពិសេស​សម្រាប់​រាត្រី​នេះ​ក៏​មាន​ការ​ប្រគំ​តន្រ្តី​ ដែល​មាន​ការ​ចូល​រួម​ដោយ​តារា​ចម្រៀង​ល្បី​ៗ របស់​ផលិតកម្ម​ ហង្ស​មាស ដូច​ជា​លោក ព្រាប សុវត្តិ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា វីឌីណែត លោក ដួង វីរៈសិទ្ធ លោក ឃុន វុត្ថា និង​ DJ Maily ជា​ដើម។ ​​ការ​ប្រគំតន្ត្រី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស។

ជយលាភី​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​៖

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​ខេត្ត​តាកែវ​​មាន​៖

  • មណ្ឌល​ ខេត្ត​កំពង់ស្ពឺ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ព្រៃ​វែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២០​ ខែ​មករា។​

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៧ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។ ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី