ព្រឹត្តិការណ៍ Toyota Junior Cambodia Cup 2018 នឹង​​ដំណើរ​ចុង​សប្ដាហ៍​ក្រោយ

  • 2019-01-13 14:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍ Toyota Junior Cambodia Cup 2018 នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​​នៅ​ថ្ងៃ​ទី​១៩-២០ ខែ​មករា​ ឆ្នាំ​២០១៩ ​ចុង​សប្ដាហ៍​នេះ​នៅ​សាលា​ AUPP ។

ការ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​​មាន​​សាលា​ចូល​រួម​​​ចំនួន ២៤ ដែល​ត្រូវ​​បាន​បែង​ចែក​ជា​ ៤ ពូល​ ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ ដើម្បី​ស្វែង​រក​សាលា​ចំនួន ១២ ឡើង​ទៅ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី ២៧ ខែ​មករា ​​ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ ​

​ការ​ប្រកួត​ព្រឹត្តិការណ៍​នេះ​បង្កើត ​ក្នុង​គោល​បំណង​​បណ្ដុះ​ កុមារ​​កម្ពុជា ឲ្យ​ស្រលាញ់​វិស័យ​កីឡា​បាល់ទាត់​។ ក្រុម​ការងារ​រៀប​​ចំ​ព្រឹត្តិការណ៍​នេះ​បាន​ដំណើរ​ការ​​រួច​រាល់​ទៅ​លើ​សាលា​ចំនួន ២៤ ដែល​បាន​ធ្វើ Football Clinics ​សិស្ស​ចំនួន ៥៦២ នាក់​​ផង​ដែរ​។ ​​​សម្រាប់​ឆ្នាំនេះ​ព្រឹត្តិការណ៍​ខាង​លើ នឹង​រៀប​ចំ​ចំនួន ៤ លើក ដែល​ទទួល​ការ​គាំទ្រ​​ ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា។

សាលា​ដែល​ចូល​រួម​មាន ​សាលា​បឋម​សិក្សា​ឫស្សីកែវ, ​សាលា​បឋម​សិក្សា ចម្រើន​ជាតិ, សាលា​បឋម​សិក្សា Sakura , សាលា​បឋម​សិក្សា ​បាក់​ទូក, សាលា​បឋម​សិក្សា ចតុមុខ, សាលា​បឋម​សិក្សា ទួល​ស្វាយ​ព្រៃ, សាលា​បឋម​សិក្សា នរោត្ដម​, សាលា​បឋម​សិក្សា ទូល​ស្លែង, សាលា​បឋម​សិក្សា វត្តិ​ព្រះពុទ្ធ , សាលា​បឋម​សិក្សា សំពៅ​មាស , សាលា Westline (ផ្សារ​តូច​), សាលា​ Modern អន្តរជាតិ, សាលា​​ American Intercon , សាលា​ Janesana , សាលា​អន្តរជាតិ CIA ១ , សាលា Westline ភ្នំពេញ​ថ្មី, សាលា​អន្តរជាតិ​សិង្ហបុរី, សាលា​សុវណ្ណ​ភូមិ​, សាលា​អន្តរជាតិ New Gateway, សាលា​ Northline, Hiroshima House និង ​មជ្ឈមណ្ឌល AI ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម