មក​ដឹង​ពី ថ្ងៃ​ដែល​ Messi ស៊ុត​ចូល​គ្រាប់​បាល់​សំខាន់​ៗ​នៅ​ La Liga

  • 2019-01-14 10:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi ជា​កីឡាករ​ដ៏​សំខាន់​មួយ​សម្រាប់​ក្លឹប​កាតាឡាន់​មួយ​នេះ ដោយ​ក្នុង​រយៈពេល​ជាង​ ១៥​ឆ្នាំ​នេះ រូប​គេ​បាន​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ឈុត​ធំ Barcelona បាន​ ៥៧៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៦៥៩​ដង​។

យ៉ាង​ណា​មិញ​ ក្រោយ​ពី​ជ័យជម្នះ​លើ​ក្លឹប​ Eibar យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​បង្អស់​ដែល​បាន​ស៊ុត​ចូល​បាន​ ៤០០​គ្រាប់​ក្នុង​លីគ​កំពូល​អេស្ប៉ាញ។ ខាង​ក្រោម​នេះ ជា​កាលបរិច្ឆេទ​នៃ​គ្រាប់​បាល់​សំខាន់​ៗ​ដែល​ខ្សែ​ប្រយុទ្ធ​ជើង​ឯក​ Ballon d'Or ៥​សម័យ​រូប​នេះ​បាន​ស៊ុត​ចូល​ក្នុង​ La Liga៖

១. គ្រាប់​បាល់​ដំបូង​៖ Messi បាន​ស៊ុត​ចូល​ក្នុង​ថ្ងៃ​ទី០១ ខែ​ឧសភា ឆ្នាំ​២០០៥។

២. គ្រាប់​បាល់​ទី ១០០៖ Messi បាន​រក​បាន​ក្នុង​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០។

៣. គ្រាប់​បាល់​ទី ២០០៖ Messi បាន​ស៊ុត​ចូល​ក្នុង​ថ្ងៃ​ទី២៧ ខែ​មករា​ ឆ្នាំ​២០១៣។

៤. គ្រាប់​បាល់​ទី ៣០០​៖ Messi បាន​រក​បាន​ក្នុង​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។

៥. គ្រាប់​បាល់​ទី ៤០០៖ Messi បាន​រក​បាន​ក្នុង​ថ្ងៃ​ទី១៣​ ខែ​មករា​ ឆ្នាំ​២០១៩៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី