កំណត់ត្រា​សំខាន់​ៗ​របស់​ Messi ក្រោយ​រក​គ្រាប់​ទី​៤០០​នៅ​ La Liga

  • 2019-01-14 02:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៤០០​នៅ​ La Liga ក្នុង​ការ​ប្រកួត​ដែល​ Barcelona បាន​យក​ឈ្នះ​ Eibar នៅ​ Nou Camp ដោយ​លទ្ធផល​ ៣​ទល់​នឹង​០។​​

ការ​ប្រកួត​កាល​ពី​យប់​មិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ជា​អ្នក​រក​គ្រាប់​ទី​២​​នៅ​នាទី​៥៣​ ហើយ​២​គ្រាប់​ទៀត​ជា​ថ្វី​ជើង​របស់​ Suarez នៅ​នាទី​១៩ និង​៥៩។ គ្រាប់​ទី​៤០០ ​របស់​ Messi កើត​ឡើង​ក្រោយ​ ៤៣៥​ប្រកួត​នៅ​លីគ។​ រូប​គេ​​ជា​កីឡាករ​ដំបូង​ដែល​ស៊ុត​៤០០​គ្រាប់​នៅ​លីគ​កំពូល​ទាំង​៥​របស់​អឺរ៉ុប។​

មើល​ឲ្យ​ជ្រៅ​ជាង​នេះ​ទៀត​ Messi តែ​ម្នាក់​ឯង​រក​គ្រាប់​បាន​ច្រើន​ជាង​ក្លឹប​ចំនួន​២៩​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ La Liga។ តារា​ឆ្នើម​ពាក់​អាវ​លេខ​១០​នៅ​​ Barca ទម្លាយ​សំណាញ​ទី​ក្លឹប​៣៧​ផ្សេង​គ្នា​នៅ​លីគ​អេស្ប៉ាញ​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់។​ Sevilla គឺ​ជា​ក្លឹប​ដែល​ Messi ស៊ុត​ចូល​ច្រើន​បំផុត​គឺ​ចំនួន​២៥​គ្រាប់​ក្នុង​២៤​ប្រកួត៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន