តារា​ថៃ​ Due និងប្រុសម្នាក់បង្ក​ឲ្យ​អ៊ីនធើណិត​ច្រួល​ច្របល់​ ពេល​តែង​ខ្លួន​ធ្វើត្រាប់​​ Kai និង​ Jennie

  • 2019-01-14 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ទាក់ទង​នឹង​ព័ត៌មាន​មាន​ស្នេហា​ជាមួយគ្នា​របស់​ Kai និង​ Jennie បាន​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ ដល់​អ្នក​គាំទ្រ​ទាំង​សងខាង​របស់​ពួកគេ។ ក្នុង​នោះ​ក៏​មាន​អ្នក​គាំទ្រ​ខ្លះ​ ព្យាយាម​ធ្វើ​ត្រាប់​បែប​លេង​សើច​ផង​ដែរ តួ​យ៉ាង​ដូច​ BLINK ជនជាតិ​ថៃ​ ២​នាក់​នេះ​ជា​ដើម។

អ្នក​គាំទ្រ​ BLACKPINK (BLINK) ជនជាតិ​ថៃ​នេះ​ មិនមាន​អ្នកណា​ក្រៅ​ពី​ តារា​សម្ដែង​ Due Arisara និងបុរស​ម្នាក់​ទៀត។

អំឡុង​ពេល​ចូលរួម​ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ BLACKPINK តារា​ស្រី​រូបនេះ​បាន​តុបតែង​ខ្លួន​ឲ្យ​ដូច​ Jennie សមាជិក​ក្រុម BLACKPINK មើល​ភ្លាម​អាច​ច្រឡំ​ម្ចាស់​រូបពិត។ ប៉ុន្តែ​សម្រាប់​បុរស​ម្នាក់​ដែល​តែង​ខ្លួន​ជា​ Kai មិនមាន​អ្នកណា​ដឹង​ថា​ជា​មិត្តភ័ក្តិ​ ឬ​ជា​អ្វី​នឹង​នាង​ឲ្យ​ប្រាកដទេ។

អ្វី​ដែល​សំខាន់​ អ្នកទាំង​ ២​សម្ដែង​ធ្វើ​នៅ​ជាមួយ​គ្នា របៀប​លួច​ជួបគ្នា​ស្ងាត់ៗ ប៉ុន្តែ​ធ្វើជា​ត្រូវ​រត់គេច​ពេល​មាន​អ្នក​តាមទាន់។

ទស្សនា​វីដេអូ​ដូច​ខាងក្រោម៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី