របួស​របស់ Kane ធ្វើ​ឲ្យ Spurs ឈឺ​ក្បាល ស្របពេល Son ត្រូវ​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ

  • 2019-01-14 03:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Harry Kane បាន​ចាកចេញ​ពី​ទីលាន​ទាំង​របួស ក្រោយ​ Spurs ចាញ់ Manchester United ១-០ កាល​ពី​យប់​មិញ។

បន្ទាប់​ពី​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត Kane ត្រូវ​បាន​គេ​ឃើញ​អង្គុយ​ក្ដោប​ក្បាល​ជង្គង់​ ជាមួយ​ទឹក​មុខ​ឈឺ​ចាប់ និង​ពិបាក​ដើរ​ទៅ​កាន់​បន្ទប់​ផ្លាស់​ខោអាវ។ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ត្រូវ​ពិនិត្យ​មើល​របួស​ភ្លាម ក្រោយ​ចប់​ការ​ប្រកួត​ប៉ុន្តែ​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​អំពី​ស្ថានភាព​របួស​នៅ​ឡើយ។

ការ​របួស​របស់​កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​ចោទ​ជា​បញ្ហា​ធំ​ដល់​លោក  Mauricio Pochettino  ដោយ​លោក​ត្រូវ​បាត់​បង់ Heung-Min Son ដែល​ជាប់​ត្រូវ​បំពេញ​ភារកិច្ច​ជាមួយ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ពាន ២០១៩ Asian Cup។

និយាយ​ប្រាប់ Sky Sport អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីនថា៖ "វា​គឺ​ជា​រឿង​ព្រួយបារម្ភ ព្រោះ​ពួក​យើង​បាត់បង់ Son ទៅ Asian Cup ទៅ​ហើយ។ ច្បាស់​ណាស់​ ប្រសិន​ Harry Kane របួស​មិន​អាច​លេង​បាន​មែន វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ​សម្រាប់​ពួក​យើង។ នេះ​គឺ​ជា​ការ​ព្រួយបារម្ភ​របស់​ខ្ញុំ"៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម