ផ្លូវ​ការ​ហើយ!​ Maroon 5 នឹង​សម្ដែង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មហិមា Super Bowl ឆ្នាំ ២០១៩

  • 2019-01-14 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​កំពូល​ល្បី Maroon 5 បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ថា ពួក​គេ​នឹង​សម្ដែង​នៅ​ក្នុង​កម្មវិធី​តន្ដ្រី​ដ៏​ធំ​ប្រចាំ​ឆ្នាំ Super Bowl ២០១៩ នៅ​ខែ​កុម្ភៈ​ជាមួយ​តារា​២​រួប​ទៀត​គឺ Travis Scott និង Big Boi។

Maroon 5
Travis Scott
Big Boi

ក្រុម​តារា​ម្ចាស់​បទ "Girls Like You” បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​ពួក​គេ​នឹង​សម្ដែង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​បាល់​ឱប​ប្រចាំ​ឆ្នាំ​ដែល​លើក​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន​ Merceds-Benz Stadium ទីក្រុង Atlanta រដ្ឋ​ Georgia សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មុន​នឹង​ក្រុម​ចម្រៀង​នេះ​យល់​ព្រម​សម្ដែង​ តារា​ល្បីៗ​ជា​ច្រើន​រូប​ដូច​ជា Rihanna និង Cardi B ជា​ដើម​ប្រកែក​មិន​ចូលរួម​សម្ដែង​លុះ​ត្រា​តែ​ពួក​គេ​ស្វែង​រក​ដំណោះ​ស្រាយ​ដល់​កីឡាករ​ Colin Kaepernick។ កីឡាករ​រូប​នេះ​បាន​ចាប់​ផ្ដើម​ការ​យុទ្ធនាការ​ប្រឆាំង​នឹង​ ភាព​អយុត្តិធម៌​របស់​ក្រុម​ប៉ូលិស​មក​កាន់​​ជន​ស្បែក​ខ្មៅ។

គូស​បញ្ជាក់​ថា​កម្មវិធី​ប្រគំ​តន្ដ្រី Super Bowl ធ្លាប់​ត្រូវ​បាន​តារា​ល្បីៗ​ជា​ច្រើន​រូប​ចូលរួម​សម្ដែង​រាប់​បញ្ចូល​ទាំង​ Lady Gaga, Beyonce, Justin Timberlake និង Bruno Mars ជាដើម៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ