​យុវជនពី ១០ប្រទេសមកកម្ពុជា បង្រៀនអំពីមេរៀនពិភពលោកធំបំផុត កូនខ្មែរគួរដឹង

  • 2019-01-14 03:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 51

ចន្លោះមិនឃើញ

អង្គការ​ AIESEC ប្រចាំ​នៅ​កម្ពុជា បាន​រៀប​ចំ​​កម្មវិធី មេរៀន​ពិភពលោក​ធំ​បំផុត​ ( World Largest Lesson) បាន​ប្រមូល​អ្នក​ចូលរួម​ពី​បណ្ដា​ប្រទេស​ចំនួន​១០​នៅ​ជុំវិញ​ពិភពលោក​ ដែល​មាន​ ប្រទេស​ហូឡង់​ ព័រទុយហ្គាល់ ប៉េរូ ដាណឺម៉ាក កាណាដា អូស្ត្រាលី ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ​និង​ប្រទេស​វៀតណាម ​សរុប​ចំនួន​ ២៥រូប​ និង​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​របស់​កម្ពុជា​ជាច្រើន​រូប​ បាន​ធ្វើ​ការចែក​រំលែក​មេរៀន​ និង​បទ​ពិសោធ​ទាក់​ទិន​ការ​ចូលរួម​​ពីមនុស្សលើ​ពិភពលោក​ដើម្បីពិភពលោកស្រស់ស្អាយ ដោយ​ផ្អែក​គោលការណ៍​អនុវត្ត​ប្រកប​ដោយ​ចិរភាពហៅកាត់ថា SDG ។​

ក្នុងការបង្រៀននេះ ​ក្រុម​យុវជន​បាន​លើក​យក​​គោល​ដៅ​ចំនួន ​១៧ចំណុច ​រួមមាន​៖​​​​​​​​​​

១. គ្មាន​ភាព​ក្រីក្រ

២. គ្មាន​ភាព​អត់ឃ្លាន​​

៣. សុខភាព​ល្អ និង​រឹងមាំ​

៤. ការ​អប់​រំ​ស្មើ​ ៗគ្នា​

៥. ភាព​ស្មើគ្នា​រវាង​បុរស​និង​ស្រ្តី

៦. ទឹក​ស្អាត​ និង​មាន​អនាម័យ​

៧. ទទួល​បាន​ការ​ប្រើ​ប្រាស់​អគ្គិសនី​គ្រប់​គ្រាន់​ និង​ស្អាត​

៨. ភាព​មាន​ការងារ​ធ្វើ​ និង​កំណើន​សេដ្ឋកិច្ច​

៩. ឧស្សាហកម្ម​បង្កើត​ថ្មី​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​

១០. កាត់​បន្ថយ​ភាព​មិន​ស្មើ​គ្នា​តាម​តែ​អាច​ធ្វើ​បាន​

១១. រួបរួម​ទីក្រុង​មួយ សង្គម​មួយ​ ឲ្យ​ស្អាត​យូរ​អង្វែង​

១២. ទំនួល​ខុស​ត្រូវ​លើ​របស់​ប្រើ​រួច​ ដើម្បី​កែច្នៃ​ និង​​ផលិត​ឡើង​វិញ

១៣. ការ​ប្រែប្រួល​អាកាស​ធាតុ​

១៤. ថែរក្សា​ជីវិត​ក្រោម​ទឹក​

១៥. ថែរក្សា​ជីវិត​លើ​ដី

១៦. សន្តិភាព​រវាង​ប្រទេស​និង​ប្រទេស​ មនុស្ស​និង​មនុស្ស

១៧. មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ស្ថាប័ន​ ឬ​អង្គ​ភាព​នានា ដើម្បី​សម្រេច​គោល​ដៅ។

គួរ​បន្ថែម​ថា ​កម្មវិធី​នេះ​ គឺ​រៀប​ចំ​ដំបូង​នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើ​នៅ​អនុវិទ្យាល័យ​សេរី​ចំប៉ា​ មេព្រីង​ ​មាន​សិស្ស​សរុប​ ២៨៥​ ភូមិមេព្រីង​ ឃុំមេព្រីង​​ ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ កាល​ពី​ថ្ងៃ​ទី​ ១២ មករា​ ឆ្នាំ​២០១៩​។ សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​បង្រៀន​មាន​ខ្លឹមសារ និង​សកម្មភាព​ជាក់​ស្ដែង​យ៉ាង​ណា​ សូម​រង់​ចាំ​ទស្សនា​វីដេអូ​បទយកការណ៍របស់​ក្រុម​ការងារ​ Sabay ឆាប់​ៗនេះ​។​

អត្ថបទ៖ ស៊ិន សាវ៉េត