សរុបព្រឹត្តិការណ៍ប្រគំតន្ត្រី ៣ថ្ងៃរបស់ BLACKPINK តើតារា​ថៃណាខ្លះទៅ​មើលផ្ទាល់?

  • 2019-01-14 04:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ក្រុម​ចម្រៀង​ BLACKPINK បាន​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​យប់​ថ្ងៃទី ១៣ ខែមករា​ បន្ទាប់​ពី​ប្រព្រឹត្តិ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ចាប់​តាំង​ពី​ថ្ងៃទី​ ១១​មក។

អ្នក​គាំទ្រ​ច្រើន​មិនធម្មតា​បាន​ចូល​មើល​ការ​ប្រគំតន្ត្រី​ដ៏​ធំ​អស្ចារ្យ​នេះ​ជា​បន្តបន្ទាប់​ ក្នុង​នោះ​ក្រៅ​ពី​ជន​សាមញ្ញ ក៏​មាន​តារា​ល្បី​សុទ្ធ​តែ​មាន​ឈ្មោះ​បោះសំឡេង​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ​ដែរ​ ទៅ​លើក​ទឹក​ចិត្ត​ និង​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​ BLACKPINK ពិសេស​ Lisa ដែល​ជា​ជនជាតិ​ថៃ។

បើ​គិត​ពីរយៈពេល​ទាំង​ ៣​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ដ៏​អស្ចារ្យនេះ​ តារា​ជា​ច្រើន​បាន​ចំណាយ​ពេល​ទៅ​ទស្សនា​ក្រុម​សំណព្វ​ចិត្ត​របស់​ខ្លួន​ ក្នុង​នោះ​រួមមាន៖ Boy Pakorn, Bella Ranee, Taew Natapohn, Mew Nittha, Toey Jarinporn, Mint Chalida, Yorch Yongsin, Third Lapat, Knomjean Kulamas, Great Sapol, Tor Thanpob និង​តារា​ល្បី​មួយ​ចំនួន​ទៀត។ យ៉ាងណា​មិញ​ ក្រៅ​ពី​ទៅ​មើល​ការ​សម្ដែង​ហើយ​ តារា​ទាំង​នោះ​ខ្លះ​ក៏​មាន​ឱកាស​បាន​ជួប​ និង​ថត​រួប​ជាមួយ​នឹង​ Lisa ផ្ទាល់។ ម្នាក់ៗ​ពិតជា​រំភើប​ ហើយ​វា​បាន​ក្លាយជា​អនុស្សាវរីយ៍​មិនអាច​បំភ្លេច​បាន​សម្រាប់​ពួកគេ​ទៀត៕

ទស្សនា​រូបភាព​ដូចតទៅ៖

Bella Ranee
Taew Natapohn និង​ Mew Nittha
Boy Pakorn
Knom Jean
Toey Jarinporn
Mint Chalida
Tor Thanapob
Yorch Yongsin
Gam wichayanee
Third Lapat
Porsche Sivakorn
Great Sapol
Kao Supatsara

Diana Flipo

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម