ផ្ទេរប្រាក់ ៣ខែ ដោយឥតគិតថ្លៃក្រោយ​ វី​ង និង អ​ម្រឹត ចាប់ដៃគូជាផ្លូវការ

  • 2019-01-14 08:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ជា​អ្នកផ្តល់​សេវា​ធនាគារ​ច​ល័តនាំ​មុខ​គេ​នៅ​កម្ពុជា បាន​សហការ​ជាមួយ គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​អ​ម្រឹត ក្នុង​ការដាក់​ឲ្យ​ដំណើរការ នូ​វ​សេវា​សេវា​ដាក់​ប្រាក់ និង​ផ្ទេរ​ប្រាក់​រវាង​គណនី និង​គណនី ដើម្បី​ផ្តល់​ភាពងាយស្រួល​មួយកម្រិត​ថែម​ទៀត ដល់​អតិ​ថិ​ជននៃ​គ្រឹះ​ស្ថាន​ហិ​រញ្ញ​វត្ថុ​ទាំង​២​។​

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ អតិ​ថិ​ជន​របស់​វី​ង និង​អម្រឹត នឹង​អាច​ធ្វើ​ការផ្ទេរ​ប្រាក់ ពី​គណនី​អម្រឹត​ទៅ​គណនី​វី​ង ឬ​ពី​គណនី​វី​ង​ទៅ​គណនី​អម្រឹត តាម​រយៈ​កម្មវិធី ស្មា​ត​ហ្វូន​វីង ឬ USSD *989# ។ លើសពី​នេះ​ទៀត អតិ​ថិ​ជន​របស់អ​ម្រឹត អាច​ដាក់​ប្រាក់​ទៅក្នុង​គណនី​អម្រឹត​របស់​ពួកគេ ដោយ​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ជាង ៦០០០ កន្លែង នៅ​ទូទាំង​ប្រទេស​។​

ការដាក់​ឲ្យ​ដំណើរការ​នៃ​សេវា​ទាំងពីរ​នេះ នឹង​ជំនួស​ឲ្យ​ទ​ម្លា​ប់​ជាទូទៅ​នៃ​ការដាក់​ប្រាក់ របស់​អតិ​ថិ​ជន​អម្រឹត​រាប់ពាន់នាក់ ដែល​ជាទូទៅ​ពួកគាត់ ត្រូវធ្វើ​ដំណើរ​ទៅកាន់​សាខា​ណាមួយ​របស់​អម្រឹត​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ​។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​សេវា​ថ្មី​នេះ ពួកគាត់​អាច​ចូលទៅក្នុង​កម្មវិធី Wing Money ឬ USSD *989# ដើម្បី​ធ្វើ​ការផ្ទេរ​ប្រាក់ ឬ​ទៅ​ភ្នាក់ងារ​វី​ង​ណាមួយ ដើម្បី​ធ្វើ​ការដាក់​ប្រាក់​ទៅក្នុង​គណនី​អម្រឹត ដែល​ភាពងាយស្រួល​នេះ នឹង​អាចជួយ​បង្កើន​ផល​ប័​ត្រ​ហិរញ្ញ​វត្ថុ​របស់​ពួកគាត់ ក្នុងការ​ប្រើប្រាស់​នា​ពេលអនាគត ឬ​ការបង់ប្រាក់​សង​ត្រលប់ នៃ​ប្រាក់កម្ចី​ប្រចាំខែ​របស់​ពួកគាត់​។​

ខណៈពេល​ចូលរួម​នៅក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ នៅ​ឯកា​រិ​យាល័យ​កណ្តាល​របស់​អ​ម្រឹត លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគា​រឯក​ទេស វី​ង បាន​មាន​ប្រសាសន៍ថា ភាព​ជា​ដៃគូ​រវាង​វី​ង និង អ​ម្រឹត ត្រូវបាន​ធ្វើឡើង​ក្នុងការ​ប្តេជ្ញាចិត្ត​រួមគ្នា នៅក្នុង​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ ទៅដល់ អ្នក​មិនមាន​គណនី​ធនាគារ និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ចូលរួម​ចំណែក ដល់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​។​

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស​បន្ត​ទៀតថា “​ជាមួយនឹង​ការចាប់ផ្តើម​នេះ យើង​បាន​ឈានដល់​ដំណាក់កាល​មួយ​ផ្សេង​ទៀ​ត នៅក្នុង​បេសកកម្ម​របស់​យើង ដើម្បី​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់ និង​ត​ម្រូ​វ​ការដាក់ប្រាក់ របស់​អតិ​ថិ​ជន​របស់​យើង​។ មិន​ថា​ជា​ការធ្វើ​ប្រតិ​ប​តិ្ត​ការ​ហិរញ្ញ​វត្ថុ​ប្រចាំថ្ងៃ ការ​បង្វិល​ប្រាក់​សម្រាប់​ធ្វើកា​រវិ​និយោគ ក្នុង​រយៈពេល​វែង ឬ​ការដាក់​ប្រាក់​បញ្ញើ​ជា​សាច់ប្រាក់​ភ្លាមៗ គឺ​វា​ស្ថិតនៅក្នុង​ដៃ​របស់​អតិ​ថិ​ជន វី​ង និង អ​ម្រឹត តាម​រយៈ​សេវាកម្ម​ផ្ទេរ​ប្រាក់​ពី​គណនី​ទៅ​គណនី និង​ការដាក់​ប្រាក់​បញ្ញើ​ជា​សាច់ប្រាក់ រួមជាមួយ​នឹង​ការផ្ដល់ជូន​នូ​វ​ល​ទ្ធភាព​ជាច្រើន​ផ្សេង​ទៀ​ត​។​”​

លោក ជា ផល្លា​រិន អគ្គនាយក គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​អ​ម្រឹត បាន​មាន​ប្រសាសន៍ថា គោល​បំណង​ធំ​បំ​ផុត នៃ​ការចាប់ផ្តើម​ដំណើការ របស់​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ទាំងពីរ​នេះ គឺ​ដើម្បី​បំពេញ​តម្រូ​វ​ការ សេវា​ហិរញ្ញវត្ថុ​របស់​អតិ​ថិ​ជន និង​ធានាថា ពួកគាត់​មាន​ឧបករណ៍​ដើម្បី​សម្របសម្រួល ក្នុង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង ដែល​ពួកគាត់​ត្រូវធ្វើ​។

លោក​បាន​បន្ត​ទៀតថា​៖ "​ឈ្មោះ​របស់​យើង “​អ​ម្រឹត​” មាន​ន័យថា ចម្រើន​រុងរឿង​។ យើង ផ្តល់ជូន​នូ​វ​សេវា​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ ដោយ​ផ្ដោតទៅលើ​ចំណាប់អារម្មណ៍​របស់​អតិ​ថិ​ជន សម្រាប់​សេវា​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​វែង​។ ភាពខ្លាំង​នៃ​អាជីវកម្ម​របស់​យើង គឺជា​ល​ទ្ធ​ផល​ដោយផ្ទាល់​ពី​ជំ​នឿ​ចិត្ត និង​ទំនុកចិត្ត​របស់​អតិ​ថិ​ជន ដែល​មាន​ចំពោះ​យើង ហើយ​ក៏ដូចជា​ជំនឿ​ចិត្ត និង​ទំនុកចិត្ត​ដែល​យើង មាន ចំពោះ​ដៃគូ​របស់​យើង [​អ​ម្រឹត​] មានដូចជា វី​ង ជាដើម​។​”​

ភាព​ជា​ដៃគូ​នេះ នឹង​អនុញ្ញាតឱ្យ​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​អ​ម្រឹត ឈានទៅដល់​អតិ​ថិ​ជន​គោលដៅ​របស់ខ្លួន ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់ ដែល​មាន​វត្តមាន​ភ្នាក់ងារ​វី​ង​នៅ​ទី​នោះ បន្ថែម​ទៅលើ​សេវាកម្ម​បង់​ត្រលប់​នៃ​ប្រាក់កម្ចី ដែល​ស្ថាប័ន​ទាំងពីរ បាន​ផ្ដល់ជូន​កាលពី ២ ឆ្នាំមុន​។ បន្ថែម​ពីលើ​ភាពងាយស្រួល នៃ​ការផ្ទេរ​ប្រាក់​រវាង​គណនី​និង​គណនី អតិ​ថិ​ជន​របស់អ​ម្រឹត ក៏​អាច​រីករាយ​ជាមួយនឹង​សេវាកម្ម​ហិរញ្ញវត្ថុច​ល័​ត​ថ្មី ដែល​ផ្តល់ជូន​នៅក្នុង​កម្មវិធី ស្មា​ត​ហ្វូន​វីង​រួមមាន សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក​និង​អន្តរជាតិ ការបញ្ចូល​ទឹកប្រាក់​ទូរ​ស័ព្ទ ការទូទាត់​វិក្កយបត្រ​ទូទាត់​តាម​អ៊ិន​ធឺ​ណែ​ត និង QR កូដ និង​ប្រតិបត្តិការ​ជាច្រើន​ទៀត​។​

ដើម្បី​អបអរសាទ​រ​ចំពោះ​ភាព​ជា​ដៃគូ​នេះ ចាប់ពី​ថ្ងៃទី ១ ខែ​មករា ដល់​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ ២០១៩ អតិ​ថិ​ជន​ដែល​ធ្វើ​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់ រវាង​គណនី​វី​ង​និង​អម្រឹត និង​ពី​គណនី​អម្រឹត​ទៅ​គណនី​វី​ង នឹង​មិន​ត្រូវបាន​គិត​ថ្លៃ​សេវា​នោះទេ​។ ការមិន​គិត​កម្រៃ​នេះ ផ្ដល់ជូន​ចំពោះ​តែអតិ​ថិ​ជន ដែល​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​កម្មវិធី Wing Money ឬ​USSD *989# តែ​ប៉ុណ្ណោះ​៕

ដោយ៖ ថា ម៉ាលីដា