ក្តៅៗ! យន្តហោះ Boeing 707 ចុះចតបុកអគារ ស្លាប់មនុស្សយ៉ាងតិច១០នាក់

  • 2019-01-14 08:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ដឹក​ទំនិញ​យោធា​មួយ​គ្រឿង បាន​ធ្លាក់​នៅ​ជិត​រដ្ឋធានី Tehran នៃ​ប្រទេស​អ៊ីរ៉ង់ ជាមួយ​នឹង​មនុស្ស​យ៉ាងហោចណាស់ ១០នាក់​នៅ​លើ​នោះ នា​ថ្ងៃ​ច័ន្ទ ទី១៤ ខែ​មករា ឆ្នាំ២០១៩ នេះ។

ភ្នាក់ងារ​ព័ត៌មាន Fars ដែល​ជិតស្និទ្ធ​នឹង​កងទ័ព​អ៊ីរ៉ង់ បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស ១៦នាក់​នៅ​លើ​យន្តហោះ ហើយ​មាន​តែ​វិស្វករ​យន្តហោះ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត​ពី​ហេតុការណ៍​ខាង​លើ។

អ្នក​នាំ​ពាក្យ​អង្គភាព​អាកាសចរណ៍​របស់​ប្រទេស​អ៊ីរ៉ង់ លោក Reza Jafarzadeh បាន​ប្រាប់​ទូរទស្សន៍ IRIB ថា «វា​គឺ​ជា​យន្តហោះ​ដឹក​ទំនិញ​យោធា ប្រភេទ Boeing 707 ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​ពេល​ចុះចត»។

ភ្នាក់ងារ​សារព័ត៌មាន Tasnim បាន​និយាយ​ថា យន្តហោះ​ខាងលើ​បាន​ដឹក​សាច់​ពី​ទីក្រុង Bishkek របស់​ប្រទេស​កៀគីស៊ីស្ថាន (Kyrgyzstan)។ ជាមួយ​គ្នា​នេះ ទូរទស្សន៍ IRIB បាន​អះអាង​បញ្ជាក់​ថា យន្តហោះ​បាន​បុក​ជាមួយ​អគារ​មួយ​ខ្នង បន្ទាប់​ពី​អ្នក​បើក​យន្តហោះ​ជ្រើស​ផ្លូវ​រត់​ខុស ខណៈ​ព្យាយាម​ចុះចត​នៅ​ព្រលានយន្តហោះ Fath ក្នុង​ខេត្ត Alborz ភាគ​លិច​ទីក្រុង Tehran៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សេង ឡុង