Emery ត្អូញ​ថា កៅអី Champions League សម្រាប់​ Arsenal កាន់​តែ​ពិបាក​ប្រជែង

  • 2019-01-14 08:19:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Unai Emery ទទួល​ស្គាល់​ថា វា​កាន់​តែ​ពិបាក​សម្រាប់​ Arsenal ក្នុង​ការ​ប្រជែង​កៅអី Champions League នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​ពួក​គេ​ចាញ់ West Ham ១-០ ក្នុង​ Premier League។

ក្រុម​រហស្សនាម​កាំភ្លើង​​ធំ​រក​បាន​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ សម្រាប់​៤​ប្រកួត​ចុងក្រោយ។ Chelsea បាន​យក​ឈ្នះ Newcastle United នៅ​កីឡដ្ឋាន Stamford Bridge ធ្វើ​ឲ្យ​ពួក​គេ​ឈរ​លេខ​បួន ដាច់​៦​ពិន្ទុ ពី​ក្រុម​លេង​ប្រាំ Arsenal ក្នុង​ការ​ប្រជែង​កន្លែង​លេង UCL រដូវ​កាល​ក្រោយ។

ក្រោយ​ឃើញ​ស្ថានភាព​ក្រុម​មិន​សូវ​ល្អ Emery ដែល​ជា​អ្នក​ចាត់​ការ​បាន​ត្អូញ​ថា៖ “វា​ច្បាស់​ណាស់​ពេល​នេះ​វា​កាន់​តែ​ពិបាក​ហើយ។ ខ្ញុំ​គិត​​ថា​រឿង​សំខាន់​សម្រាប់​ពួក​យើង​គឺ​ត្រូវ​ស្ដារ​​ទំនុក​ចិត្ត​ពួក​យើង​ឡើង​វិញ​និង​ត្រូវ​ប្រជែង​បន្ថែម​ទៀត។ ពួក​យើង​ត្រូវ​ការ​ស្ថិរភាព​គ្រប់​៣៨​ប្រកួត។ ប្រសិន​ជា​ពួក​យើង​​ឈ្នះ​ពេល​លេង​ជាមួយ Chelsea នៅ​ថ្ងៃ​សៅរ៍​​សប្ដាហ៍​នេះ គឺ​គម្លាត​គ្នា​តែ​៣​ពិន្ទុ​ទេ”៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ