Wow!!​​ស្វីត​ណាស់​វីដេអូ​ "Save​The​​​ ​Date"​ ​នី​ ​រតនា​ ជាមួយគូដណ្តឹង​​​ (មានវីដេអូ)

  • 2019-01-14 08:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀងប្រចាំផលិកម្មហង្សមាស​កំលោះ​សង្ហា​​នីរតនា​កាន់​តែ​កៀក​ដល់​ថ្ងៃចូលរោងជ័យ​កាន់​តែ​បើក​បង្ហាញ​នៅ​កំរង​រូប​ភាព​និង​វីដេអូ​ស្វីតៗ​ជាមួយ​អនាគត​គូដណ្តឹងបង្ហួតក្តីស្រលាញ់របស់ខ្លួនដល់មហាជនធ្វើឲ្យអ្នកគាំទ្រចង់លើសជាតិស្ករពេលបានឃើញ។

ជាក់ស្តែងកាលពីម្សិលមិញក្នុង​ផ៊េកផ្លូវការរបស់តារាចម្រៀងសម្លេងចាស់រូបនេះបានធ្វើការបង្ហោះនៅវិដេអូSave The Date របស់ខ្លួនជាមួយគូដណ្តឹងអមដោយសារក្នុងចិត្តថា"ពេលវេលាដែលកំពុងតែទន្ទឹងរង់ចាំកាន់តែឈានចូលមកដល់ប៉ុន្មានថ្ងៃនេះហើយ??សូមទស្សនាវីដេអូ Save The Date របស់យើងខ្ញុំទាំងពីរទាំងអស់គ្នាណា"។​ សារខាងលើរបស់តារាប្រុសរូបនេះ

គួររំលឹកផងដែរថាតាមរយៈ វីដេអូ Save The Date ក៏បញ្ជាក់ពីថ្ងៃអាពាហ៍ពិពាហ៍នៅថ្ងៃទី១៨ខែមករា​ខាងមុខនេះនៅសល់តែ៣ថ្ងៃទៀតប៉ុណ្នោះ។ អាចនិយាយបានថាតារារូបនេះពិតជាទន្ទឹងរង់ចាំពេលវេលាចូលរោងជ័យជាមួយនិងអនាគតគូដណ្តឹងមិនធម្មតាទេតែធ្វើការបង្ហោះជាញឹកញាប់បង្ហួតអ្នកគាំទ្រ។ដោយឡែកអ្នកគាំំទ្រលោកម្នាក់ៗបានធ្វើការជូនពរលោកជួបតែភាពផ្អែមល្អែមក្នុងជីវិតគូក្នុងឆាប់នេះផងដែរ៕

រូបភាពយកពីFB Page &​ IG៖ លោក នី រតនា​

អត្ថបទ៖ សិរីរត្នន៍