ជនជាតិឥណ្ឌាម្នាក់ ភ្ញាក់ផ្អើលខ្លាំង ក្រោយ​ធ្វើវីដេអូជ្រុះលុយ សាកចិត្ត​ប្រជាជន​ខ្មែរ

  • 2019-01-14 08:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិឥណ្ឌាម្នាក់ ទៅលេងសៀមរាម ចង់សាកចិត្តជនជាតិខ្មែរ បានធ្វើជាវីដេអូជ្រុះលុយពិតៗ នៅ​ក្នុង​ផ្សារ​ទំនើប​មួយ។ នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​ដោយ​ Youtuber ជន​ជាតិ​ឥណ្ឌា​ម្នាក់​ដែល​មាន​ឈ្មោះ​ថា  Meh Raj បាន​យក​លុយ​ជិត​១០០​ដុល្លារ ធ្វើ​ជា​ជ្រុះ​ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​កំពុង​ដើរ​ទៅ​ដើរ​មក។ អ្វី​ដែល​បុរស​ឥណ្ឌា​នោះ​សរសើរ​ពេញ​ៗ​មាត់ និង​ភ្ញាក់​ផ្អើល​នោះ គឺ​មាន​ជនជាតិ​ខ្មែរ​ណា​ម្នាក់​យក​លុយ​របស់​លោក​ឡើយ ពួក​គាត់​បែរ​ជា​ចង្អុល​ប្រាប់​ថា​លោក​ជ្រុះ​លុយ ហើយ​អ្នក​ខ្លះ​ទៀត​ថែម​ទាំង​រើស​ឲ្យ​លោក​ទៀត​ផង។

នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ជនជាតិ​ឥណ្ឌា​នោះ បាន​សរសេរ​សំណេរ​មួយ​ខ្លី​លើ​វីដេអូ​នោះ​ថា «How honest CAMBODIANS are?» ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ភាព​ស្មោះត្រង់​នៃ​ជនជាតិ​កម្ពុជា គឺ​បែប​ណា?»។ បន្ទាប់​ពី​លោក​បាន​បង្ហោះ​មាន​ការ​ចែក​រំលែក​ជា​បន្តបន្ទាប់ និង​ទទួល​បាន​កោត​សរសើរ​ពី​ជនជាតិ​បរទេស​ជា​ច្រើន មក​លើ​ប្រជាជន​កម្ពុជា​ដែល​មាន​ភាព​ស្មោះ​ត្រង់ និង​ទឹក​ចិត្ត​ដ៏​ល្អ​ប្រពៃ។ ប៉ុន្តែក្នុងនោះ ក៏បានបង្ហាញពីជនជាតិបរទេសខ្លះ បែរជារើសលុយនោះមិនឲ្យលោកទៅវិញ៕

ចង់ដឹងថាយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម