ការ​យល់​ឃើញ​ខុស​គ្នា​ជុំវិញ​គំរូ​រាង iPhone 11 រចនា​ដោយ AppleHub និង Ben Gaskin

  • 2019-01-14 12:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​រយៈ​ពេល​ជិត ៨ ខែ​ទៀត​ទម្រាំ​ដល់​ការ​បង្ហាញ​ខ្លួន iPhone សេរ៊ី​ឆ្នាំ ២០១៩ ពី​សំណាក់​ក្រុមហ៊ុន Apple ប៉ុន្តែ​ទៅ​មើល​ចចាមអារ៉ាម​និង​ដំណឹង​លេច​ធ្លាយ​រូបភាព​ផ្សេងៗ​បាន​បង្ហោះ​ចែកចាយ​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត​ឥត​ឈប់ឈរ។ យ៉ាងណាមិញក៏មានការប្រៀបធៀបនូវ Concept រចនា​ដ៏​ស្រស់​ស្អាត​នៃ iPhone 11 ពី​ក្រុម​ការងារ AppleHub និង Ben Geskin។

រូបភាព (Concept) iPhone ឆ្នាំ ២០១៩ ពី AppleHub

iPhone 11

iPhone 11 Max (កាមេរ៉ា​ក្រោយ ៣ គ្រាប់​រាង​បញ្ឈរ)

iPhone 11R

រូបភាព (Concept) iPhone ឆ្នាំ ២០១៩ ពី Ben Gaskin

iPhone 11/11 Max, iPhone 11R

iPhone 11 Max (កាមេរ៉ា​ក្រោយ ៣ គ្រាប់​រាង​ការេ)

រំឭក​ថា​ដំណឹង​ល្ហិចល្ហៀង​កន្លង​មក​ធ្លាប់​លើក​ឡើង​តៗ​គ្នា​ iPhone 2019 នឹង​មាន ៣ ម៉ូឌែល រួម​មាន iPhone 11 Max បំពាក់​អេក្រង់ OLED ទំហំ ៦,៥ អ៊ីញ មាន​កាមេរ៉ា​ក្រោយ ៣ គ្រាប់និង iPhone 11 ខណៈ iPhone 11 R ប្រើប្រាស់​អេក្រង់ LCD ទំហំ ៦.១ អ៊ីញ វិវត្ត​ឡើង​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា