ជំនួប El Clasico ជើងទី ២ ត្រូវបានទម្លាយឲ្យដឹងហើយ

  • 2019-01-14 13:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​ El Clasico ជើង​ទី ២ រដូវ​កាល​ ២០១៨/១៩ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​របស់​ Real Madrid ត្រូវ​បាន​ប្រកាស​ចេញ​ហើយ។

បើ​តាម​លោក​ Javier Tebas ប្រធាន​ La Liga បាន​បញ្ជាក់​ថា​ប្រកួត​រវាង​ Real Madrid និង​ Barcelona ធ្វើ​ឡើង​​នៅ​ក្នុង​ថ្ងៃ​សៅរ៍​ទី០២ ខែ​មីនា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​ ២.៤៥​ យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ​ទី​០៣ ខែ​មីនា (ម៉ោង​នៅ​កម្ពុជា) ពោល​គឺ​៣​ថ្ងៃ​មុន​ពេល​ដែល​ ក្លឹប​អធិរាជ​ស​ ជួប​នឹង​ក្លឹប​ហុល្លង់​ Ajax ជើង​ទី ២ ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ក្របខ័ណ្ឌ​ UEFA Champions League។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ជើង​ទី ១ នៃ​ប្រកួត​ El Clasico ក្លឹប​ Barcelona ក្នុង​រដូវ​កាល ២០១៨/១៩ នេះ​បាន​យក​ឈ្នះ​ក្លឹប​ Real Madrid ក្នុង​លទ្ធផល​ ៥ ទល់​នឹង​ ១។

គិត​ត្រឹម​ពេល​នេះ​ដែរ​ ក្លឹប​ Real Madrid កំពុង​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ៤ ដែល​មាន​ ៣៣​ពិន្ទុ​ក្នុង​ដៃ​ និង​គម្លាត​ពី​ក្រុម​កំពូល​តារាង​ Barcelona ចំនួន​ ១០​ពិន្ទុ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម