City យក​ឈ្នះ​ Wolves ៣-០ បន្ត​ដាក់​សម្ពាធ​លើ​ Liverpool

  • 2019-01-15 01:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​យក​ឈ្នះ​ Wolverhampton ដោយ​លទ្ធផល​ ៣​ទល់​នឹង​០​ បន្ថយ​គម្លាត​មក​នៅ​ត្រឹម​៤​ពិន្ទុ​ក្រោម​ក្រុម​កំពូល​តារាង​ Liverpool។​

Gabriel Jesus បាន​បើកឆាក​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​១​គ្រាប់​មុន​ត្រឹម​១០​នាទី​មុន​ពេល​ Boly របស់​ Wolves ត្រូវ​បណ្ដេញ​ចេញ​នៅ​៩​នាទី​បន្ទាប់​ក្រោយ​ឈូស​បាល់​បើក​បាត​លើ​កីឡាករ​ Bernardo Silva របស់​ City។ ក្រោយ​សល់​គ្នា​ត្រឹម​១០​នាក់​តាំង​ពីដើម​តង់​ដូច្នេះ​ក្រុម​ភ្ញៀវ​បាន​ព្យាយាម​លេង​ការពារ​ច្រើន​រហូត​គ្មាន​ឱកាស​ស៊ុត​បាល់​ចំ​គោល​ដៅ​សូម្បី​១​ជើង។​

យ៉ាង​ណា​ City នៅ​តែ​អាច​បំបែក​កំពែង​ការពារ​របស់​ Wolves បាន​គឺ​នៅ​នាទី​៣៩​ Jesus បាល់​ស៊ុត​គ្រាប់​ទី​ពី​រជា​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ ហើយ​នៅ​ចុង​ម៉ោង​នាទី​៧៩​ Coady បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​១​គ្រាប់​ទៀត​ជា​កាដូ​ឲ្យ​ក្រុម​រហស្សនាម​ថា​ពណ៌​ផ្ទៃមេឃ​បាន​៣​ពិន្ទុ​យ៉ាង​កក់​ក្ដៅ៕ ​

អត្ថបទ៖ វីរ័ត្ន