ខ្លាំងបាត់! Ederson យប់មិញឡើងមកលេង One-Two ជាមួយខ្សែបម្រើ
- 2019-01-15 02:48:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងបាត់! Ederson យប់មិញឡើងមកលេង One-Two ជាមួយខ្សែបម្រើ
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ក្លឹប Manchester City កីឡាករ Ederson Moraes បានបង្កភាពភ្ញាក់ផ្អើលចុងម៉ោង ពេលដែលគេឡើងមកលេងបាល់មួយពីរ (One-Two) ជាមួយខ្សែបម្រើនៅខាងលើ។
Man City នៅបន្តប្រដេញពិន្ទុជាមួយក្រុមលេខ១ Liverpool ក្រោយពួកគេយកឈ្នះ Wolverhampton ដោយលទ្ធផល ៣-០ កាលពីយប់មិញ។ ជ័យជម្នះនេះធ្វើឲ្យក្រុមលោក Pep Guardiola គម្លាតគ្នាតែ៤ពិន្ទុប៉ុណ្ណោះពីហង្សក្រហម។
រឿងគួរឲ្យចាប់អារម្មណ៍ក្នុងប្រកួតនេះនៅចុងម៉ោង ពេលដែល City កំពុងនាំមុខ ៣-០ អ្នកចាំទីដៃស្អិត Ederson បានឡើងមកប្រជែងបាល់ជាមួយកីឡាកររបស់ Wolves។ ឡើងមកដល់ជិតពាក់កណ្ដាលតារាងកីឡាករវ័យ២៥ឆ្នាំមិនទាន់ចុះក្រោមវិញភ្លាមៗទេ តែគេបន្តលេងបាល់ប៉ះទៅប៉ះមកជាមួយខ្សែបម្រើ២ ៣ ជើងទើបត្រលប់ទៅវិញ៕