ត្រូវ​ចិត្ត​មួយ​ណា​ដែរ? រថយន្តភីកអាប់ ៥ ម៉ូដែលឆ្នាំ ២០១៩ កំពុងលក់លើ​ទី​ផ្សារស្រុកខ្មែរ​

  • 2019-01-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Pick-Up ជា​ប្រភេទ​រថយន្ត​ដ៏​ពេញ​និយម​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ជា​ប្រភេទ​រថយន្ត​ភាព​រឹងមាំ អាច​ធ្វើ​ដំណើរ​បាន​ច្រើន​ស្ថាន​ភាព​ផ្លូវ និង​អាច​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន​ផង​ដែរ ជា​ប្រភេទ​រថយន្ត​មាន​​ឃ្លុប​ខាង​ក្រោយ​ចំហ អាច​ដឹក​សម្ភារៈ​នានា បាន​យ៉ាង​ច្រើន។

ខាង​ក្រោម​នេះ​ជា​រថយន្ត Pick-Up ៥ ម៉ូដែល​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​ផ្សារ​នៅ​ឆ្នាំ ២០១៩ នេះ៖

Mitsubishi Triton ស៊េរី ២០១៩

Mitsubishi Triton ស៊េរី ២០១៩ ប្រភេទ Pick up ស៊េរី​ចុង​ក្រោយ ដំណើរ​ការ​ដោយ​មិន​បាច់​ប្រើ​សោ បំពាក់​ចង្កៀង bi-LED ថ្មី វា​បាន​ភ្ជាប់​មក​នឹង​ពោង​សុវត្ថិភាព​ចំនួន​ ៧ គឺ​នៅ​ផ្នែក​ខាង​មុខ , ផ្នែក​ចំហៀង និង មួយ​ទៀត​ការ​ពារ​ជង្គង់​អ្នក​បើក​បរ ឯ​ទ្វារ​រថយន្ត​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ក្មេងៗ​ផង​ដែរ​គឺ Auto door relock system និង​បាន​ផ្លាស់​ពី​ប្រអប់លេខ​អូតូ ៥ វគ្គ ប្ដូរ​មក​ប្រើ​ប្រអប់លេខ​អូតូ ៦ វគ្គ។

ប៉ុង ២ (4WD) របស់ Tritonអាច​​ឲ្យ​អ្នក​​ជ្រើសរើស​ប្រភេទ​នៃ​ការ​បើកបរ Off-road បាន​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន ២ គឺ ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,៥ លីត្រ Turbodiesel ទំហំ ៤ ស៊ីឡាំង​បង្កើត​កម្លាំង​បាន ១០៧ និង​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,៤ លីត្រ MIVEC Turbodiesel ទំហំ ៤ ស៊ីឡាំង​បង្កើត​កម្លាំង​បាន ១៧៩ សេះ។

ចំណែក​ការ​រត់​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​របស់ Trition ប្រើ​ម៉ាស៊ូត​នេះ​គឺ ១០០ គីឡូម៉ែត្រ​ស៊ី ៧ ទៅ ៨ លីត្រ​លើ​ផ្លូវ​ក្រៅ​ក្រុង បើ​ក្នុង​ក្រុង ១០០ គីឡូ​ម៉ែត្រ​ស៊ី ១០ ទៅ ១១ លីត្រ។

សម្រាប់​តម្លៃ Mitsubishi Triton ​២០១៩ ប្រកាស​ចេញ​លក់​ដំបូង​ក្នុង​តម្លៃ ៤៩ ៩០០ ដុល្លារ

Nissan Navara សេរ៊ី​ថ្មី ឆ្នាំ ២០១៩

រថយន្ត Nissan Navara សេរ៊ី​ថ្មី ឆ្នាំ ២០១៩ ប្រភេទ PREMIUM PLUS មាន​រូបរាង​ដូច​នឹង​ម៉ូដែល​ចាស់​ដែរ ប៉ុន្តែ​បាន​បញ្ចូល​មុខងារ NISSAN Intelligent Mobility ព្រម​ទាំង​មាន​ពោង ៧ កាមេរ៉ា​ជុំវិញ​ឡាន (៤គ្រាប់) និង​កុងទ័រ​រចនា​ថ្មី។

ក្រៅ​ពី​មុខងារ​ខាង​លើ Navara សេរ៊ី​ថ្មី ក៏​បំពាក់៖

  • ម៉ាស៊ីន​ម៉ាស៊ូត ២,៥លីត្រ ស៊ីឡាំង ៤ ម៉ាស៊ីន VGS Turbo Intercooler កម្លាំង​សេះ ១៩០
  • ចង្កៀង​ប្រភេទ LED
  • មុខងារ​សោ​ឆ្លាត​វៃ ជាមួយ​ប៊ូតុង Push-Start
  • ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ
  • ប្រព័ន្ធ​សុវត្ថិភាព Anti-Lock Braking System, Brake Assist, Traction Control System, Vehicle Dynamic Control, Active Brake Limited Slip, Hill Start Assist និង Hill Descent Control ជាដើម។

ឡាន​ប្រភេទ Pick Up របស់ Nissan នេះ​ប្រកាស​ចេញ​លក់​ដំបូង​ក្នុង​តម្លៃ ៥០ ៩០០ ដុល្លារ

Hilux Revo ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០១៩

ងាក​មក​មើល​​រថយន្ត Hilux Revo ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០១៩ ជា​ប្រភេទ​រថយន្ត Pick Up ដែល​មាន​ការ​អភិវឌ្ឍ​រូបរាង​ថ្មី​សន្លាង Hilux Revo នេះ​ដែល​មាន ៣ ជម្រើស​ដូច​ជា Hilux Revo Standard, Hilux Revo Premium, និង Hilux Revo Rally ដែល​បាន​ផលិត​ឡើង​សម្រាប់​អបអរ​ខួប ៥០​ឆ្នាំ​នៃ​​ការ​វិវត្តន៍​របស់​ត្រកូល​រថយន្ត Hilux Revo នេះ។

  • Hilux Revo Standard

រចនា​ដោយ​ចង្កៀង Halogen ជាមួយ​ចង្កៀង​កាត់​អ័ព្ទ និង​ថាស​កង់​ទំហំ ១៧ អ៊ីញ។ ផ្នែក​ខាង​ក្នុង​ត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ប្រព័ន្ធ​គ្រប់​គ្រង​សីតុណ្ហភាព​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន MID ។

  • Hilux Revo Premium

ត្រូវ​បាន​រចនា​ឡើង​ជា​មួយ​បច្ចេកវិទ្យា​ថ្មី​ ភ្ជាប់​ជាមួយ​ចង្កៀង LED Projector រំលេច​ដោយ​អំពូល Daytime Running Light មាន​ភាព​ទាក់​ទាញ។ ចំណែកផ្នែក​ខាង​ក្នុង​ត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ប្រព័ន្ធ​សោ​ឆ្លាតវៃ​អាច​បញ្ឆេះម៉ាស៊ីន​ដោយ ចុច​ប៊ូតុង Start/Stop គ្រប់​គ្រង​ស៊ីតុណ្ហភាព​ស្វ័យប្រវត្តិ ប្រព័ន្ធ​គ្របគ្រង់​ល្បឿន Cruise Control និង​ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន MID ។

  • Hilux Revo Rally

ជា​សមាជិក​ថ្មី​របស់​រថយន្ត Hilux ដែល​បាន​ផលិត​ឡើង​សម្រាប់​គម្រប់​ខួប ៥០​ឆ្នាំ​ជា​មួយ​លក្ខណៈ​ពិសេស​ប្លែក ដែល​មាន​រំលេច​ដោយ​អក្សរ Rally។ ការ​រចនា​កង់​ថ្មី​ពណ៌​ខ្មៅ​ទំហំ ១៨ អ៊ីញ បែប​ស្ព័រ រួម​ជាមួយ​របាំង​កង់​ពណ៌​ខ្មៅ ដែល​មើល​ទៅ​មាន​ភាព​ទាក់​ទាញ រឹង​មាំ ធន់។

Hilux Revo ស៊េរី​ឆ្នាំ ២០១៩ ទាំង ៣ស៊េរី​នេះ​ ក៏​បាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​សំខាន់ៗ​ ១១ ចំណុច៖

  • កាមេរ៉ា​ក្រោយ ជួយ​ផ្ដល់​សុវត្ថិភាព​នៅ​ពេល​ចូល​ចត
  • ប្រព័ន្ធ​បើកបរ​ពេល​ឡើង​ចំណោត ( HAC) និង​ចុះ​ចំណោត (DAC)
  • ពោង​សុវត្ថិភាព​ចំនួន ៩​ប្រព័ន្ធ​គ្រប់គ្រង​លំនឹង (VSC)
  • ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម (TRC)
  • ប្រព័ន្ធ​បែង​ចែក​កម្លាំង​សម្ពាធ​ហ្វ្រាំង (EBD) ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABS) និង​ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ (BA)
  • ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ (A-TRC)
  • ប្រព័ន្ធ​ផ្ដល់​សញ្ញាណ​ពេល​មាន​អាសន្ន (EBS)
  • ប្រព័ន្ធ​បញ្ឈប់​រថយន្ត​នៅ​ពេល​ជាន់ ហ្គែរ និង​ហ្វ្រាំង ក្នុង​ពេល​តែ​មួយ (BOS)
  • ប្រព័ន្ធ​គ្រប់គ្រង​ការ​អូស​សណ្ដោង (TSC)

ចំពោះ​តម្លៃ​ពេល​ប្រកាស​ចេញ​លក់​ដំបូង Hilux Revo ប្រភេទ​ធម្មតា​មាន​តម្លៃ ៥១ ៣០០ ដុល្លារ និង Hilux Revo Rally ម៉ូដែល​ពិសេស​មាន​តម្លៃ ៥៣ ៩០០ ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី