​វៀតណាម​​ផលិត​ផ្កាយរណប "នាគ​ច្រមក់" ​នឹង​ត្រូវ​បាញ់​បង្ហោះ​ទៅ​លើ​អវកាស

  • 2019-01-15 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្កាយរណប "នាគ​ច្រមក់" (Micro​Dragon) ​ដែល​ត្រូវ​បាន​ផលិត​ដោយ​អ្នក​ជំនាញ​របស់​វៀតណាម នឹង​ត្រូវ​បាញ់​បង្ហោះ​ទៅ​លើ​អវកាស​ នៅថ្ងៃទី១៧ ខែ​មករា ឆ្នាំ​២០១៩ ​ក្នុង​គោល​បំណង​តាមដាន​ពី​ស្ថានភាព​នៅ​តាម​តំបន់​ឆ្នេរ ប្រទេស​វៀតណាម ដូចជា​គុណភាព​ទឹក​សមុទ្រ ការ​នេសាទ និង​បម្រែបម្រួល​ផ្សេងៗ​ដើម្បី​ជួយ​ផ្នែក​វារីវប្បកម្ម​។

ផ្កាយរណប "នាគ​ច្រមក់" (Micro​Dragon) ​ដែល​ត្រូវ​បាន​ផលិត​ដោយ​អ្នក​ជំនាញ​របស់​វៀតណាម (រូបថត៖ Vietnam Express)

​ផ្កាយរណប​ដែល​មាន​ទម្ងន់​ប្រមាណ ៥០​គីឡូក្រាម​នេះ​ នឹង​ត្រូវ​បាញ់​បង្ហោះ​តាម​រយៈគ្រាប់​រ៉ុកកែត​ ចេញ​ពី​ប្រទេស​ជប៉ុន។ ការ​ផលិត​ផ្កាយរណប​ដោយ​ក្រុម​វិស្វករ​វៀតណាម​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម (VNSC) នេះ មាន​ការ​សហការ​ជួយ​ពី​អ្នក​ជំនាញ​មកពី​ជប៉ុន នៃ​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន។

កាលពី​ឆ្នាំ​២០១៣ មជ្ឈមណ្ឌល VNSC បាន​បញ្ជូន​​វិស្វករ​របស់​ខ្លួន​ចំនួន ៣៦​រូប ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​កំពូល​ៗចំនួន៥ នៅ​ជប៉ុន កម្រិត​អនុបណ្ឌិត​ ផ្នែក​បច្ចេកវិទ្យា​ផ្កាយរណប ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​វៀតណាម-ជប៉ុន ដើម្បី​ការពារ​គ្រោះ​ធម្មជាតិ និង​បម្រែបម្រួល​អាកាសធាតុ​ដោយ​ប្រើប្រាស់​ផ្កាយរណប​តាម​ដាន​។

​វៀតណាម ចាប់ផ្ដើម​បញ្ជូន​ផ្កាយ​រណប​ទៅ​អវកាស​ ចាប់ពី​ឆ្នាំ២០១៣។ ក្នុង​នោះ ផ្កាយរណប​ទាំង​ ៥​គ្រឿង​ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​បរទេស​ទាំងអស់​៕

អានបន្ត៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ.