​ក្លឹប​ណា​ខ្លះ​បាន​នាំ​ចូល​កីឡាករ​បរទេស​រួច​រាល់​ ​ហើយ​ក្លឹប​ណា​ខ្លះ​មិន​ទាន់​?

  • 2019-01-15 04:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​​​ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៩ ដែល​កំណត់​ឲ្យ​មាន​ក្រុម​ចំនួន ១២ ​ចូល​រួម​ប្រកួត​ប្រជែង។ ​តើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ នេះ​តើ​ក្លឹប​ណា​ខ្លះ​បាន​នាំ​ចូល​កីឡាករ​បរទេស​រួចរាល់​ខ្លះ?

​ក្លឹប​ទាំង​១២ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​បរទេស ៥ នាក់​​។ ​ប៉ុន្តែ​សម្រាប់​អគ្គិសនី​កម្ពុជា​ពួក​គេ​បាន​កំណត់​មិន​ប្រើ​កីឡាករ​បរទេស​​ ស្រប​ពេល​ក្លឹប​ទី​១២ ដែល​ត្រូវ​ជំនួស​ក្លឹប​វេស្ទើន​ភ្នំពេញ​ ដែល​​​បាន​ធ្លាក់​ចេញ​ពី​លីគ​កំពូល​កម្ពុជា​ឆ្នាំ​មុន​​ មិន​ទាន់​ប្រកាស​ផ្លូវការ​នៅ​ឡើយ។ ​​​

ព្រះ​ខ័ន​រាជ​ស្វាយរៀង​៖ ​ខ្សែ​ការពារ​ Jonathan Cambpbell , ​ខ្សែ​ប្រយុទ្ធ Yeon Gisung ខ្សែ​ប្រយុទ្ធ Harley និង​ខ្សែ​បម្រើ Diasuke ។ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ប្រកាស​ឈ្មោះ​កីឡាករ​បរទេស​ទី​៥​របស់​ខ្លួន​នៅ​​ក្នុង​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្លឹប​។

ណាហ្គាវើល ៖ ​ខ្សែ​ការពារ​កណ្ដាល Anderson ខ្សែ​បម្រើ​ប្រយុទ្ធ Atuheire Kipson និង​ខ្សែ​បម្រើ​ប្រយុទ្ធ​ Esoh Paul Omogba ។​

លោក ឡាំ ទីនី និង​កីឡាករ​ Esoh Paul Omogba (រូប​ថត​៖ ណាហ្គាវើល​)

អង្គរ​ Tiger ៖ អ្នក​ចាំ​ទី​ Kenjiro Ogino ខ្សែ​ការពារ Ryota Hayashi ខ្សែ​ប្រយុទ្ធ Timothy និង​ខ្សែ​ប្រយុទ្ធ​ Ramos Alexis​។

Ramos Alexis (រូប​ថត៖ Angkor Tiger)

ភ្នំពេញ​ក្រោន ៖ ខ្សែ​ប្រយុទ្ធ​​កូរ៉េខាងត្បូង​​ Kim Tae Woong ​ខ្សែ​ប្រយុទ្ធ Darlan Martins និង​ខ្សែ​ការពារ​ Jhonata Sant'anna ស្រប​ពេល​ ​Paulo Victor Soares ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​និង​ម្នាក់​ទៀត​ឈ្មោះ​ Leonardo Oliveira Tavares ​ជា​អ្នក​ចាំ​ទី។

កីឡាករ​ថ្មី​របស់​ភ្នំពេញ​ក្រោន​ពេល​ប្រកាស​ផ្លូវ​ការ (រូប​ថត៖ ភ្នំពេញ​ក្រោន)

សូលទីឡូ​អង្គរ ៖ ខ្សែ​ប្រយុទ្ធ Debiro Dzarma Bata ។

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥​នេះ ​​​​ក្លឹប​មួយ​ចំនួន​ដូច​ជា​ ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ (ប៉ូលិស), អាស៊ី​អឺរ៉ុប, បឹង​កេត, ​ក្រសួង​ការពារ​ជាតិ, វិសាខា និង សូលទីឡូ​អង្គរ មិន​ទាន់​ប្រកាស​ឈ្មោះ​កីឡាករ​បរទេស​របស់​ខ្លួន​ឡើយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​