United មាន​ឱកាស​កើប​ពិន្ទុ​ច្រើន​ទៀត​នៅ​លីគ​មុន​ទៅ​ជួប​គីឡូ​ធ្ងន់​ PSG

  • 2019-01-15 07:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United កំពុង​ឆ្ពោះ​ទៅ​មុខ​យ៉ាង​រលូន​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ថ្មី Ole Gunnar Solskjaer ក្នុង​នោះ​៦​ប្រកួត​កន្លង​មក​ឈ្នះ​ទាំង​៦។​

ក្រុម​បិសាច​ក្រហម​រក​បាន​១៥​ពិន្ទុ​ពេញ​ពី​៥​ប្រកួត​នៅ​លីគ​យក​ឈ្នះ​លើ​ Cardiff City, Huddersfield, Bournemouth, Newcastle និង​ចុង​ក្រោយ​គឺ​ Tottenham Hotspur។ នៅ​ FA Cup វិញ​ពួកគេ​បាន​ផ្ដួល​ Reading ២-០ ដើម្បី​កក់​កៅអី​ជុំ​ទី​៤​។ សរុប​៦​ប្រកួត​កន្លង​មក​ United ស៊ុត​បញ្ចូល​ទី​បាន​ ១៧​គ្រាប់ និង​របូត​ត្រឹម​ ៤​គ្រាប់​ប៉ុណ្ណោះ។​

ក្រោយ​ឆ្លង​កាត់​ឧបសគ្គ​ដ៏​ធំ​គឺ​ Spurs រួច​មក​ក្រុម​លោក​ Solskjaer មាន​ឱកាស​ឈ្នះ​បន្ត​ទៀត​នៅ​ប្រកួត​បន្ត​ដូចជា​ត្រូវ​ប៉ះ​ Brighton, Burnley, Leicester និង​ Fulham នៅ​លីគ​ ហើយ​ប៉ះ Arsenal ក្រៅ​ទឹកដី​នៅ FA Cup មុន​បន្ត​ប៉ះ​គីឡូ​ធ្ងន់​ Paris Saint Germain សម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ UEFA Champions League។

ទោះ​បច្ចុប្បន្ន​បិសាច​ក្រហម​កំពុង​ស្ថិត​នៅ​លេខ​៦​មែន​ប៉ុន្តែ​ពួកគេ​មាន​ពិន្ទុ​៤១​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​លេខ​៥​ Arsenal និង​ចាញ់​ក្រុម​លេខ​៤​ Chelsea ចំនួន​៦​ពិន្ទុ​ដូច្នេះ​បើ​ពួកគេ​ធ្វើ​បាន​ល្អ​នៅ​ប្រកួត​ខាង​លើ​ United នឹង​មាន​ឱកាស​បន្ត​ទៅ​ប្រជែង​តំណែង​ Top 4 ជាក់​ជា​មិន​ខាន​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន