ប្រយ័ត្នស៊យធំ! បើគិតថាញ៉ាំអាហារ ៦ មុខនេះទាំងឆៅ អាចប៉ូវសុខភាព

  • 2019-01-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

អាហារ​ មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់​សារធាតុ​ចិញ្ចឹម និង​ផ្ដល់​ថាមពល​​ដល់​រាង​កាយ​មនុស្ស។ វា​ត្រូវ​បាន​បែកចែក​ទៅ​ជា​​ប្រភេទ​ផ្សេងៗគ្នា ដោយ​ខ្លះ​អាច​ជួយ​ទ្រទ្រង់​ដល់​ផ្នែក​នេះ និង​ខ្លះ​ទៀត​អាច​​បំប៉ន​នូវ​ផ្នែក​ផ្សេង​ទៀត​​នៃ​រាង​កាយ។ ប្រភេទ​ខ្លះ​អាច​ញ៉ាំ​បាន​ទាំង​ពេល​ឆៅ និង​ឆ្អិន តែ​ប្រភេទ​ខ្លះ​ទៀត​ញ៉ាំ​បាន​តែ​ពេល​ឆ្អិន​ប៉ុណ្ណោះ។ ក្នុង​នោះ មាន​បន្លែ​​ និង​សាច់​ខ្លះ​មាន​រសជាតិ​ឆ្ងាញ់​ពេល​ឆៅ តែ​បែរ​ជា​អាច​​​បង្ក​​គ្រោះ​ថ្នាក់​​ធំ​ដល់​សុខភាព​ បើ​សិន​ជា​អ្នក​នៅ​តែ​បន្ត​ញ៉ាំ​វា​ជា​ប្រចាំ ដោយ​មិន​បាន​សម្អាត ឬ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ។ ខាង​ក្រោម​នេះ គឺ​ជា​ប្រភេទ​បន្លែ​ និង​សាច់​ទាំង​៦​​មុខ​ ដែល​គួរ​គិត​គូរ​ចម្អិន​សិន​ មុន​ពេល​ទទួល​​បើ​មិន​ចង់​ឲ្យ​​សុខភាព​មាន​បញ្ហា។

១.​ បន្លែ​ខៀវ ដែល​ដុះ​លើ​ដី

បន្លែ​​ស្លឹក​​ពណ៌​ខៀវ​ដែល​ត្រូវ​បាន​គេ​ដាំ​​នៅ​លើ​ដី​ដូច​ជា​ ផ្ទី​ ស្ពៃ​ សាលាដ...​សំបូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​ និង​វីតាមីន​។​ តែ​បើ​ញ៉ាំ​ឆៅ​ បាក់តេរី​​ក្នុង​ដី​ភក់​ ដែល​តោង​ជាប់​នឹង​គល់​ឬ​ស្លឹក​របស់​វា អាច​បង្ក​ឲ្យ​ចុក​ពោះ​ និង​រាក ឬ​ក្អួត​​ចង្អោរ។​ ដូច​នេះ​យក​ល្អ​គួរ​​ចម្អិន​មុន​ពេល​បរិភោគ​ ឬ​យ៉ាង​ហោច​ណាស់​ត្រូវ​លាង​សម្អាត​ឲ្យ​បាន​ស្អាត​ល្អ​។ ​

២.​ ស៊ុត ​ ស៊ុត​​​ឆៅ​ ឬ​​ចម្អិន​នៅ​ជ័រ​ព្នៅ​​ពិត​ជា​មាន​រសជាតិ​ឆ្ងាញ់​ តែ​វា​ងាយ​ស្រួល​ធ្វើ​ឲ្យ​អ្នក​​មាន​អាការៈ​ពុល​ចំណី។ ហេតុ​ផល គឺ​ព្រោះ​តែ​ស៊ុត​ឆៅ​អាច​ផ្ទុក​​បាក់តេរី​ ឈ្មោះ​ Salmonella​ ដែល​នាំ​​ឲ្យ​ពុល​ចំណី​បាន​ ដូច​នេះ​គួរ​បរិភោគ​ស៊ុត​ឆ្អិន ១០០% ទើប​ល្អ។ ​

៣.​ សាច់​គោ​

តាម​បែប​អឺរ៉ុប​គេ​និយម​សាច់​ស្តេក​ដែល​នៅ​ជាប់​ឈាម​តិចៗ ព្រោះ​​គេ​ជឿ​ថា​វា​ជួយ​​ប៉ូវ​ដល់​សុខភាព​ ឬ​ប៉ូវ​​កម្លាំង​ជា​ដើម។ តែ​​ការ​ពិត​ សាច់​គោ​ដែល​ចម្អិន​មិន​ឆ្អិន​អាច​ធ្វើ​ឲ្យ​​អ្នក​មាន​អាការៈ​ពុល​ចំណី។​ ម៉្យាង ការ​ញ៉ាំ​សាច់​ឆៅ​អាច​បង្ក​ឲ្យ​ឆ្លង​មេរោគ​រលាក​ មាន​ដំបៅ​ខ្ទុះ​ ឬ​មាន​សត្វ​ល្អិត​ដូច​ជា​ព្រូន​​ជាដើម។​ ដូច្នេះ​គួរ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ​ ដើម្បី​កុំ​ឲ្យ​មាន​ឆ្លង​មេរោគ​ទាំង​នោះ។ ​

រូបតំណាង

៤.​ ឈីស ​ ឈីស​ ជា​អាហារ​ផ្អាប់​ ដែល​មាន​ផ្ទុក​ បាក់តេរី​ Salmonella​ ដែល​អាច​ធ្វើ​ឲ្យ​ ពុល​ចំណី​បាន​ បើ​ញ៉ាំ​ឆៅ​ ហើយ​​បាក់តេរី​នេះ​​អាច​ធ្វើ​ឲ្យ​រលូត​កូន​ផង​ដែរ។​ ដូច្នេះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ចៀស​វាង។ ​

អាហារ​ដែល​មាន​ឈីស​ឆ្អិន (រូបតំណាង)

៥.​ សណ្ដែក​បណ្ដុះ

សណ្ដែក​បណ្ដុះ​ គឺ​ល្អ​ចំពោះ​សុខភាព​ ព្រោះ​វា​មាន​វីតាមីន​ខ្ពស់។ យ៉ាង​នេះ​មែន តែ​បន្លែ​ប្រភេទ​នេះ​ត្រូវ​បាន​ដាំ​ដុះ​លើ​ដី និង​ស្ថិត​ក្នុង​កន្លែង​ដែល​មាន​អាកាសធាតុ​ក្តៅ​ហើយ​សើម ដូច្នេះ​វា​តែង​តែ​មាន​ប៉ាក់តេរី​ខ្លះ​តោង​ជាប់​មក​នៅ​ពេល​ប្រមូល​ផល។ បន្លែ​ពណ៌​ស​នេះ មាន​ប៉ះពាល់​ខ្លាំង​ទៅ​លើ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ​ដូចជា​មនុស្ស​ចាស់ និង​កូន​ក្មេង​ជា​ដើម។

៦.​ អាហារ​សមុទ្រ​

អាហារ​សមុទ្រ​ជា​ច្រើន​ដូចជា ក្ដាម​បង្គា ជា​ពិសេស​អយស្ទើ ត្រូវ​បាន​មនុស្ស​ទូទាំង​ពិភព​និយម​ញ៉ាំ​ឆៅ។ តែ​អ្នក​ត្រូវ​ដឹង​ថា ទាំង​នេះ​គឺ​ជា​ប្រភេទ​អាហារ​មេរោគ​ខ្ពស់​ ព្រោះ​វា​រស់នៅ​ និង​ស៊ី​ចំណី​ក្នុង​សមុទ្រ​ ដូច​នេះ​ពេល​សមុទ្រ​កខ្វក់​ ដូចជា​​ការ​បង្ហូរ​លូ​ចូល​ និង​ហៀរ​ប្រេង​ជា​ដើម​។​ ដោយសារ​កង្វក់​ទឹក​នេះ​ធ្វើ​ឲ្យ​អាហារ​សមុទ្រ ជា​ពិសេស​អយស្ទើ​មាន​មេរោគ ​និង​អាច​ឆ្លង​ទៅ​មនុស្ស​ពេល​បរិភោគ​ឆៅ៕