Arnold របួស​ តើ​ Liverpool អាច​ហៅ Clyne មក​វិញ​ទេ?

  • 2019-01-16 02:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool និង​​លោក​ Jurgen Klopp កំពុង​ត្រូវ​ដោះស្រាយ​ជាមួយ​រឿង​ឈឺ​ក្បាល​មួយ​ផ្សេង​ទៀត​បន្ទាប់​ពី​ខ្សែ​ការពារ​ស្ដាំ​តែ​មួយ​ Trent Alexander-Arnold រង​របួស​ជង្គង់​កាល​ប្រកួត​ប៉ះ Brighton & Hove Albion ត្រូវ​អវត្តមាន​១​ខែ។​​

Arnold

កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​អង់គ្លេស​បាន​ចូល​ខ្លួន​ក្នុង​បញ្ជី​របួស​របស់​ក្លឹប​ជាមួយ​ខ្សែ​ការពារ​២​រូប​ទៀត​គឺ Dejan Lovren និង​ Joe Gomez ដែក​ត្រូវ​សម្រាក​ព្យាបាល​រហូត​ដល់​ខែ​កុម្ភៈ។​ យ៉ាង​ណា​មាន​ការ​លើក​ឡើង​ថា​ក្លឹប​មាន​បំណង​រំសាយ​កិច្ច​សន្យា​ខ្ចី​ជើង​ Clyne ដែល​ទៅ​លេង​ឲ្យ​ Bournemouth កាល​ពី​សប្ដាហ៍​មុន​។

ហេតុ​ផល​នេះ​គឺ​មិន​អាច​ទៅ​រួច​ឡើយ​ដោយ​សារ​ក្លឹប​ទាំង​២​បាន​ឯក​ភាព​គ្នា​ត្រូវ​រង់ចាំ​រហូត​ដល់​បញ្ចប់​រដូវ​កាល​ទើប​អាច​យក​ Clyne មក​វិញ​បាន។​​ Jurgen Klopp ​ទំនង​ជា​ដាក់​ James Milner ឲ្យ​លេង​ជា​ខ្សែ​ការពារ​ខាង​ស្ដាំ​ចាប់​ពី​ប្រកួត​ក្រោយ​ទៅ​ហើយ​យុវជន​ Camacho ជា​ជម្រើស​បម្រុង៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម