ជើងឯកមណ្ឌលតាកែវអរគុណដែលមាន Tiger Street Football Festival 2019នៅខេត្តខ្លួន
- 2019-01-17 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯកមណ្ឌលតាកែវអរគុណដែលមាន Tiger Street Football Festival 2019នៅខេត្តខ្លួន
ចន្លោះមិនឃើញ
ក្រុមយានដ្ឋានសំណាង១ បានក្លាយជាជើងឯកព្រឹត្តិការណ៍ Tiger Street Football Festival 2019 ប្រចាំមណ្ឌលតាកែវបន្ទាប់ពីធ្វើការប្រកួតប្រជែងមួយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ពេញនៅខេត្តតាកែវ។
ព្រឹត្តិការណ៍ Tiger Street Football Festival 2019 មាន៩មណ្ឌល ស្របពេលកាលពីឆ្នាំ២០១៨ មានតែ៨មណ្ឌលប៉ុណ្ណោះ ហើយមណ្ឌលថ្មីនោះគឺខេត្តតាកែវ។ ក្រោយប្រកួតចប់ភ្លាមប្រធានក្រុមម្ចាស់ជើងឯកប្រចាំមណ្ឌលខាងលើលោក សួស សំណែល បាននិយាយទាំងសប្បាយចិត្តថា « ពូកខ្ញុំកន្លងមកមិនធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើទេ ហើយកាន់តែពិសេសដែលបានរៀបចំនៅខេត្តតាកែវ។ ខ្ញុំព្រមទាំងក្រុមចូលរួមទាំងអស់ពិតជាអរគុណ ដល់ក្រុមហ៊ុន Tiger Beer ដែលបានរៀបចំព្រឹត្តិការណ៍នេះនៅតាកែវ។ ពូកខ្ញុំសូមសន្យាថា នឹងចូលរួមបន្តទៀតនៅឆ្នាំក្រោយៗ ប្រសិនបើបន្តមាននៅខេត្តរបស់ពួកខ្ញុំ»។ ប្រធានក្រុមខាងលើបន្ថែមថា វាជាព្រឹត្តិការណ៍មួយដែលអ្នកចូលរួមមានភាពសប្បាយរីករាយ។
ក្រុមដែលឡើងមកកាន់ដំណាក់កាលផ្ដាច់ព្រ័ត្រប្រចាំមណ្ឌលតាកែវមាន៖
លេខ១ បានទៅលើក្រុម យានដ្ឋានសំណាង( ១)
លេខ២ បានទៅលើក្រុម ក្លឹបកីឡាដូនកែវ A
លេខ៣ បានទៅលើក្រុម CTB ( B )
លេខ៤ បានទៅលើភូមិស្នោ ( FC )
ជយលាភីប្រចាំមណ្ឌលខេត្តតាកែវ៖
ក្រុមលេខ១៖ ១ ០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៧០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ៣៥០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១៥០ ដុល្លារអាមេរិក
ក្រុមជយលាភីទូទាំងប្រទេស
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីបញ្ចប់នៅខេត្តតាកែវមាន៖
មណ្ឌល ខេត្តកំពង់ស្ពឺ ៖ មណ្ឌលនេះក្រុមខេត្តកំពង់ស្ពឺ ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២០ ខែមករា។
មណ្ឌល ខេត្តបាត់ដំបង ៖ មណ្ឌលនេះក្រុមខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២៦ ២៧ ខែមករា។
មណ្ឌល ក្រុងប៉ោយប៉ែត ៖ មណ្ឌលនេះក្រុមខេត្តក្រុងប៉ោយប៉ែត ប៉ៃលិន និងបន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២ ៣ ខែកុម្ភៈ។
មណ្ឌល ខេត្តសៀមរាប ៖ មណ្ឌលនេះក្រុមខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៨ ៩ ១០ ខែកុម្ភៈ។
មណ្ឌល ខេត្តកំពង់ចាម ៖ មណ្ឌលនេះក្រុមខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី១៦ ១៧ ខែកុម្ភៈ។
មណ្ឌល ខេត្តកណ្ដាល ៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣ ១៤ ១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស ៖ ថ្ងៃទី១៦ ១៧ ខែមីនា នៅរាជធានីភ្នំពេញ។