ធ្លាយ​ព័ត៌មាន ឆាយ​ វីរៈ​យុទ្ធ​ លួច​ទៅ​វិនិយោគ នៅ​កំពង់សោមស្ងាត់​ៗ ជាមួយ​ទុន​យ៉ាង​សម្បើម!

  • 2019-01-16 07:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រភព​ជិតស្និទ្ធ​របស់​តារា​ចម្រៀង ឆាយ វីរៈ​យុទ្ធ បាន​បញ្ជាក់​ប្រាប់​ Sabay ថា​តារា​រូប​នេះ​កំពុង​តែ​រក​ស៊ី​ដី​នៅ​ខេត្ត​ព្រះសីហនុ​ ប៉ុន្តែ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​ផ្លូវ​ការ។ ប្រភព​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ថា​គម្រោង​នេះ មាន​ទំហំ​ដី​ប្រមាណ​ដល់​ទៅ​១០​ហិកតា​ឯណោះ ចំពោះ​ឯ​តម្លៃ​វិញ​គឺ​ដល់​ខ្ទង់​លាន​ដុល្លារ។

នេះ​គឺ​ជា​មហិច្ឆតា​ថ្មី​មួយ​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ ដែល​មាន​ទេព​កោសល្យ​ទាំង​ច្រៀង​និង​និពន្ធ ដោយ​កាល​ពី​ឆ្នាំ​មុន​លោក​ក៏​មាន​គម្រោង​ពាក់​ព័ន្ធ​​ជំនួញ​ផ្សេងៗ​ជា​ហូរហែ​ផង​ដែរ​ រហូត​ដល់​ឆ្នាំ​នេះ​លោក​ក៏​ប្រឡូក​ចូល​វិស័យ​ជំនួញ​ដី​ឡូត៍​តែ​ម្ដង​មិន​ឲ្យ​ចាញ់​តារា​ល្បីៗ​ផ្សេងៗ​ទៀត។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ គេ​សង្កេត​ឃើញ​ថា​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា ព្រាប សុវត្ថិ អីណូ ឡេង ស៊ីណាវ៉ាត្រា និង​ លី ច័ន្ទ​សីហា​ ជា​ដើម​សុទ្ធ​តែ​ប្រឡូក​ក្នុង​វិស័យ​រក​ស៊ី​ដី​ឡូត៍​នេះ។ បើ​តាម​ប្រភព​ដដែល​នេះ​បញ្ជាក់​ទៀត​ថា គម្រោង​នេះ​ក៏​មាន​ការ​សហការ​ចូលរួម​ជាមួយ​អ្នក​នាង​ ខាត់ សុឃីម ផង​ដែរ​ ប៉ុន្តែ​សម្រាប់​ព័ត៌មាន​នេះ​គឺ​មិន​ទាន់​ច្បាស់​ការ​​នៅឡើយ​ ដោយ​សារ​មិន​អាច​ទាក់ទង​អ្នក​នាង​បាន​ដើម្បី​បំភ្លឺ។ អីចឹង​មាន​តែ​ចាំ​​មើល​ទាំង​អស់​គ្នា ថា​តើ​គម្រោង​នេះ​គឺ​ជា​គម្រោង​ធំមួយ​ឬ​​មាន​លក្ខណៈ​ពិសេសយ៉ាង​ណា៕

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម