អ្នកគាំទ្រព្រួយបារម្ភពីសុខភាព Jungkook ក្រោយឃើញទន់ដៃជើងនៅកម្មវិធី "Seoul Music Awards”

  • 2019-01-16 07:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០១៩​នេះ កម្មវិធី​ពាន​រង្វាន់ "28th Seoul Music Awards” ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន Gocheok Sky Dome។ ក្នុង​កម្មវិធី​នោះ​ដែរ ក្រុម​ចម្រៀង BTS បាន​ឈ្នះ​ពាន​រង្វាន់​មួយចំនួន រួម​ទាំង​បាន​បង្ហាញ​ការ​សម្ដែង​ដ៏​អស្ចារ្យ​ជាមួយ​នឹង​បទ​ចម្រៀង​ល្បី​ៗ​របស់​ពួកគេ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កម្មវិធី​ដ៏​សប្បាយ​រីករាយ​មួយ​នេះ បែរ​ក្លាយ​ជា​ការ​ពិបាក​ចិត្ត និង​ព្រួយ​បារម្ភ​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ពួកគេ​ទៅ​វិញ ខណៈ​ឃើញ​កូន​ពៅ​ប្រចាំ​ក្រុម Jungkook ហាក់​ទន់​ដៃ​ទន់​ជើង ឈរ​មិន​នឹង រហូត​ដល់​ថ្នាក់​ខាង​សន្តិសុខ​ចេញ​មក​ជួយ​គ្រា​លោក​​ទៅ។ ក្រោយ​ឃើញ​សភាព​បែប​នេះ អ្នក​គាំទ្រ​ជឿជាក់​ថា តារា​ចម្រៀង​ Jungkook ស្ថិត​ក្នុង​បញ្ហា​សុខភាព​ទន់​ខ្សោយ​ដូច​នេះ ដោយ​សារ​តែ​ការងារ​ដ៏​មមាញឹក​របស់​ក្រុម។ ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ធ្វើ​ការ​ជូន​ពរ ឲ្យ​រូបលោក​ឆាប់​បាន​ធូរ​ស្រាល។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​ចម្រៀង BTS ក៏​កំពុង​ត្រៀម​ខ្លួន​ជាមួយ​កាលវិភាគ​ការងារ​របស់​ពួកគេ​ជា​បន្ទាប់​ទៅ​កាន់​ទីក្រុង​សិង្ហបុរី នៅ​ថ្ងៃ​ទី ១៨ ខែ​មករា​ខាង​មុខ​នេះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា