Mane ជឿជាក់ Liverpool នឹង​ឈ្នះ Premier League មិន​ភ្លាត់​ដូច​ជំនាន់ Gerrard

  • 2019-01-16 07:12:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane កំណត់​ជឿជាក់​ថា Liverpool នឹង​ឈ្នះ​ពានPremier League ជា​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះ បញ្ចប់​ការ​រងចាំ​​អស់​២៩​ឆ្នាំ​ក្នុង​ការ​ក្លាយ​ជា​ជើង​ឯក។

ហង្ស​ក្រហម​ត្រូវ​​គេ​សើច​ចំអក នៅ​ពេល​ដែល Steven Gerrard រអិល​ដួល​អំឡុង​ពេល​លេង​ទល់​នឹង Chelsea ធ្វើ​ឲ្យ​បាត់​ឱកាស​​ឈ្នះ​ពាន​កាល​ពី​ឆ្នាំ​២០១៤។ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Mane​ បាន​តប​​នឹង​រឿង​នេះ​ថា Liverpool ដែល​​កំពុង​ឈរ​កំពូល​តារាងដាច់​៤​ពិន្ទុ​ពី Man City បាន​សិក្សា​អំពី​មេរៀន​នេះ​រួចហើយ។

ក្នុង​រដូវ​កាល​នេះលោក Jurgen Klopp បាន​នាំ​ក្រុម​ឲ្យ​មាន​ឱកាស​ធំ​ម្ដង​ទៀត ដោយ​ទម្រង់​លេង​ក្រុម​កាន់​តែ​ល្អ​ទៅ​ៗ ហើយ​រំពឹង​នឹង​អាច​ឈ្នះ​ពាន​លីគ​ជា​លើក​ដំបូង។ Mane បាន​និយាយ​ទាក់ទង​រឿង​ពាន​ថា៖ "ខ្ញុំ​ច្បាស់​ណាស់​ពួក​យើង​នឹង​ក្លាយ​ជា​​ម្ចាស់​ពាន​នៅ​អង់គ្លេស។ ពេល​ដែល​ខ្ញុំ​ក្រោក​ពី​ដេក ខ្ញុំ​មិន​ដែល​ទៅ​ហាត់ ដោយ​គិត​ថា​ពួក​យើង​មិន​ឈ្នះ​ពាន​នោះ​ទេ។

នៅ​១១​ឆ្នាំ​ចុងក្រោយ មាន​តែ​៣​ក្រុមប៉ុណ្ណោះ​ដែល​ឈរ​នៅ​កំពូល​តារាង​​ដល់​ថ្ងៃ​បុណ្យ Christmas ភ្លាត់​មិន​ឈ្នះ​ពាន។ ក្នុង​នោះ​ Liverpool ៣​ដង នៅ​រដូវ​កាល ២០០៨-០៩ និង ២០១៣-១៤ ឯ​មួយ​ក្រុម​ទៀត​គឺ Arsenal នៅ​រដូវ​កាល​២—៧-០៨៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ