Man Utd ឈរ​កំពូល​តារាង​បើ​គិត​ត្រឹម​ Solskjaer ទៅ​ដឹក​នាំ​​

  • 2019-01-16 08:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ពេល​បាន​ឃើញ​តារាង​ចំណាត់​ថ្នាក់​​​ Premier League គិត​ចាប់​ពី​ពេល​លោក​ Ole Gunnar Solskjaer ទៅ​ដឹក​នាំ​គឺ​ Manchester United ធ្វើ​បាន​ល្អ​ជាង​ក្រុម​ណា​ៗ​ទាំង​អស់។

​បើ​គិត​ត្រឹម​៥​ប្រកួត​ចុងក្រោយ​ក្រុម​បិសាច​ក្រហម​ឈរ​លេខ​១​ កំពូល​តារាង​បន្ទាប់​ពី​លេង​៥​ឈ្នះ​ទាំង​៥​ មាន​១៥​ពិន្ទុ​ពេញ​មាន​គ្រាប់​ចំណេញ​១២​គ្រាប់។​ ដោយឡែក​ក្រុម​លេខ​១​ពិត​ប្រាកដ​ Liverpool គឺ​បាន​ត្រឹម​ឈរ​លេខ​២​ប៉ុណ្ណោះ​ក្រោយ​ឈ្នះ​ ៤​ចាញ់​១​មាន​១២​ពិន្ទុ។​

Chelsea ឈ្នះ​៣​ ស្មើ​១​ និង​ចាញ់​១​ឈរ​លេខ​៣​ ហើយ​ Tottenham Hotspur ឈរ​លេខ​៤​ជាមួយ​នឹង​លទ្ធផល​ឈ្នះ​៣​ចាញ់​២។​ Manchester City ឯណោះ​វិញ​ ឈរ​លេខ​៥ ហើយ​ Arsenal ខ្ទាត​ឆ្ងាយ​ជាង​គេ​រហូត​ដល់​លេខ​១០៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ វីរ័ត្ន