ពូកែជក់មើលវីដេអូភ្លេចម៉ោង YouTube ជូនដំណឹងឲ្យសម្រាកសិន
- 2019-01-17 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូកែជក់មើលវីដេអូភ្លេចម៉ោង YouTube ជូនដំណឹងឲ្យសម្រាកសិន
ចន្លោះមិនឃើញ
កាលឆ្នាំ ២០១៨ ក្រុមហ៊ុន Google និង Apple បានបញ្ចេញមុខងារជាច្រើនរចនាឡើងជួយឲ្យអ្នកប្រើប្រាស់ដឹងចំនួនពេលវេលាកំពុងចំណាយលើស្មាតហ្វូន។ Google មាន Digital Wellbeing ខណៈ Apple មាន Screen Time។
ចំពោះ YouTube មានមុខងារមួយហៅថា Take a Break ដែលធ្វើការជូនដំណឹង និងបង្អាក់ការមើលវីដេអូ ក្រោយដល់ចំនួនពេលវេលាបានកំណត់។
អ្នកត្រូវការបើកដំណើរការមុខងារនេះសិនក្នុងកម្មវិធីទូរសព្ទ។ បើកកម្មវិធី YouTube > ចុចលើរូប Profile ម្ចាស់គណនី > Time watched > Remind me to take a break ។ ពេលបើកមុខងារនេះ នឹងមានផ្ទាំងបង្ហាញមួយ កំណត់រយៈពេលចង់ឲ្យជូនដំណឹង។
Android
iOS
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ