កម្របំផុត! កងទ័ពអាមេរិក-អង់គ្លេសធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូង

  • 2019-01-17 01:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ព​អាមេរិក និង​អង់គ្លេស​បាន​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ​នេះ​ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​កំពុង​មាន​ជម្លោះ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​ពុធ​ឲ្យ​ដឹង​ថា អាមេរិក​បាន​ប្រើ​នាវា​បាញ់​មីស៊ីល USS McCampbell និង HMS ArgyII ក្នុង​ការ​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​អំឡុង​ថ្ងៃ​ទី១១ ដល់ ១៦​ខែ​មករា​។ ប្រភព​ដដែល​បន្ដ​ថា នាវា​របស់​អាមេរិក​ទាំង​ពីរ​បាន​ធ្វើ​សមយុទ្ធ​ទំនាក់​ទំនង, យុទ្ធសាស្ត្រ​បែងចែក និង​ផ្លាស់​ប្ដូរ​បទពិសោធន៍​គ្នាជាមួយ​អង់គ្លេស​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ ចំណែក​ខាង​អង់គ្លេស​វិញ ទើប​តែ​បង្ហាញ​វត្ថ​មាន​របស់​ខ្លួន​នៅ​ដែល​សមុទ្រ​មាន​ជម្លោះ ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​សម្រាប់​ប្រទេស​ចិន។

គួរ​ឲ្យ​ដឹង​ថា សមយុទ្ធ​រួម​គ្នា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល​តិច​ជាង​មួយ​សប្ដាហ៍​ក្រោយ​ចិន​ចោទ​ប្រកាន់​នាវា​អាមេរិក​ថា បាន​រំលោភ​បំពាន​ដែន​ទឹក​របស់​ខ្លួន​នៅ​តំបន់​កោះ Paracel Islands ហើយ​ថែម​ទាំង​បញ្ជូន​មីស៊ីល​ផ្លោង DF-26 ទៅ​ការពារ​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម