Son លេង​សឹង​៩០​នាទី​ក្នុង​ប្រកួត​ដែល​កូរ៉េ​ខាងត្បូង​ ឈ្នះ​ចិន ​២-០

  • 2019-01-17 02:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​បាន​យក​ឈ្នះ​ចិន​ ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ដើម្បី​ឈរ​កំពូល​តារា​ពូល​ C នៅ​ពាន​ជើង​ឯក​ទ្វីប​អាស៊ី​ Asian Cup។

ការ​ប្រកួត​​ម្សិល​មិញ​គេ​ឃើញ​វត្តមាន​របស់​តារា​ឆ្នើម​ Son Heung-min របស់​ Tottenham Hotspur ជា​លើក​ដំបូង​បន្ទាប់​ពី​រូប​គេ​ខកខាន​លេង​២​ប្រកួត​កន្លង​មក។​ Son បាន​ចេញ​ពី​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃចន្ទ ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ Spurs ចាញ់​ Man United ១​ទល់​នឹង​០​នៅ​ Premier League។

ទោះ​នឿយហត់​លើ​ដំណើរ​ផ្លូវ​វែង​ឆ្ងាយ​ និង​ហ្វឹកហាត់​បាន​តិចតួច​ជាមួយ​មិត្ត​រួម​ក្រុម​តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​បាន​លេង​សឹង​ពេញ​៩០​នាទី​ឲ្យ​កូរ៉េ​ ដោយ​ត្រូវ​ប្ដូរ​ចេញ​នាទី​៨៩​ ជំនួស​ដោយ​ខ្សែ​បម្រើ​ Ja-Cheol Koo របស់​ក្រុម​អាល្លឺម៉ង់​ Augsburg។Ui-Jo Hwang និង​ Min-Jae Kim គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឲ្យ​កូរ៉េ​ឈ្នះ​ការ​ប្រកួត៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម